កីឡាមួយខ្លាំងទៅបានទាល់តែគ្រូខ្លាំង ហើយកីឡាករក៏ខ្លាំង ទើបទទួលបានជោគជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

កីឡាមួយខ្លាំងទៅបានទាល់តែគ្រូខ្លាំង ហើយកីឡាករក៏ខ្លាំង ទើបទទួលបានជោគជ័យ

បានផុស

នៅ

វាសនា​កីឡា​ហុក​គី​កម្ពុជា គឺ​ពឹង​លើ​បងប្អូន​ក្មួយៗ ដែល​អនាគត​នឹង​ក្លាយជា​គ្រូបង្វឹក​ឆ្នើម​សម្រាប់​ប្រភេទ​កីឡា​ហុក​គី​នេះ​។​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា បានបញ្ជាក់​នៅក្នុង​ពិធី​បើក​វគ្គ​សាមគ្គី​អូឡាំពិក​ ស្តីពី​គ្រូបង្វឹក​កីឡា​ហុក​គី​កម្រិត១ នា​ថ្ងៃត្រង់​ទី ២៤ ខែកញ្ញា​ ឆ្នាំ២០២១នេះ នៅ​ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មានប្រសាសន៍ថា ចង់ឱ្យ​កីឡា​ហុក​គី​ខ្លាំង​ ទាល់តែ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់គ្នា​ខិតខំ​ប្រឹង ប្រែង​បង្កើន​ចំណេះដឹង​ជំនាញ​ឲ្យ​បាន​ច្បាស់លាស់ ហើយត្រូវចាំថា ចង់សម្រេចការងារអ្វីមួយ ឬកីឡាមួយខ្លាំងទៅបាន ទាល់តែគ្រូខ្លាំងហើយកីឡាករក៏ខ្លាំង ហើយ​សម្រួច​ឆន្ទៈ​មោះមុត​ទើប​ទទួលបាន​ជោគជ័យ​។

បើតាម​លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុក​គី បាន​ឲ្យ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​ហុក​គី​ បាន​ធ្វើឡើង​រយៈពេល​៧ ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤​ដល់ទី​៣០​កញ្ញា ដោយមាន​សិក្ខា កាម​ចូលរួម​ចំនួន​២៥​នាក់។ វគ្គ​នេះ​ដំណើរការ​ទៅ​បាន​ក្រោម​ការជួយជ្រោមជ្រែង​រប​ស់​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​(OS)​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​គ្រូឧទ្ទេស​ផ្ដល់​ដោយ​សហព័ន្ធ​កីឡា​ហុក​គី​អន្តរជាតិ។

ក្នុងចំណោម​សិក្ខាកាម​ចំនួន​២៥​រូប​នោះ​ មាន​១៧​រូប​ជានា​រី ដែល​មកពី​៩​ក្លិប​ទូទាំង​រាជធានី ខេត្ត​ដែល​ក្នុងនោះ​មកពី​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តសៀមរាប ដែល​ក្នុងនោះ​មាន​សិក្ខាកាម​ចំនួន​៥​រូប​សិក្សា​តាម​អន​ឡាញ ចំពោះ​គ្រូ​ឧទ្ទេសនាម​តាម​អន​តា​ញ​មកពី​បរទេស។​

នេះ​ជាការ​បណ្ដ​បណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​កីឡា​ហុក​គី​ សម្រាប់​សង្គម​កម្ពុជា​ដើម្បី​ពង្រីក​សមត្ថភាព​ធនធាន​មនុស្ស​ សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ សម្រាប់​ប្រភេទ​កីឡា​នេះ កម្ពុជា​ក៏​ត្រៀមខ្លួន​ចូលរួម ​ក្នុង​ការ​ប្រកួត​ដែរ​ហេតុនេះ​ ការបណ្ដុះបណ្ដាល​ធនធាន​គ្រូបង្វឹក​ គឺមាន​សារសំខាន់​ណាស់ ។​

វគ្គ​បណ្ដុះបណ្ដាល​ដោយ​គ្រូ​មកពី​សហព័ន្ធ​កីឡា​ហុក​គី​អន្តរជាតិ​នោះ​គឺ​លោក Tahir Zaman នឹងត្រូវ​សិក្សា​ទៅលើ​មេរៀន​សំខាន់ៗ ដូចជា​សេចក្ដី​ផ្ដើម​នៃ​កីឡា​ហុក​គី តួនាទី​គ្រូបង្វឹក ការគ្រប់គ្រង​ហា​នី​ភ័យ​(Risk Management) ការត្រៀម​បម្រុង​របស់​គ្រូបង្វឹក ការហាម​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​(Anti-Doping)​បទបញ្ជា​ការប្រកួត​ហ្គេម វិធី​នៃ​ការ​ស៊ុត ការបញ្ជូន​បាល់ ការទទួល​បាល់ ការការពារ និង​អ្នកចាំទី ។​

សូមបញ្ជាក់ថា សិក្ខាកាម​ទាំងអស់​សុទ្ធតែ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ១៩​ មុន​វគ្គ​សិក្សា​ចាប់ផ្ដើម។​ វគ្គ​សិក្សា​ទាំងមូល ​សុទ្ធតែ​អនុវត្តតាម​វិធានការ ៣​កុំ និង ៣​ការពារ​របស់​រាជរ​ដ្ឋា​ភិ​បាល៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services