Connect with us

កីឡា

គូប្រកួតខ្លាំងៗប្រចាំសង្វៀន ONE: NEXTGEN II និង III នាខែវិច្ឆិកា ចេញហើយ

បានផុស

នៅ

ស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតក្បាច់គុន លំដាប់ពិភពលោកមួយនេះ នឹងរៀបចំកម្មវិធីប្រកួតចំនួន ២ ផ្សេងទៀតរួមមាន ONE: NEXTGEN II នៅថ្ងៃសុក្រទី១២ ខែ វិច្ឆិកា។ ពីរ​សប្ដាហ៍​បន្ទាប់ កម្មវិធី ONE: NEXTGEN III នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃ​សុក្រ​ទី២៦ ខែ វិច្ឆិកាខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​ទាំងពីរ​នឹង​រៀបចំឡើង​នៅ Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។ កម្មវិធី ONE: NEXTGEN II មាន​ជើង​ខ្លាំង​មួយ​ថៃ​លំដាប់​ពិភពលោក​ឡើងមក​ប្រយុទ្ធ​គ្នា​ពាក់​ហ្គ​ង់​គុន​ចម្រុះ​ទម្ងន់ ៤ អោន​។ ​កីឡាករ​មួយ​ថៃ​លំដាប់​កំពូល​ទម្ងន់ bantamweight, Saemapetch Fairtex នឹង​សម្លឹង​ទៅរក​ការដណ្ដើម​ខ្សែក្រវាត់​មួយ​ថៃ ONE Bantamweight ជាមួយ Nong-O Gaiyanghadao ជាថ្មី​។

​ប៉ុន្តែ រូបគេ​នឹង​ជួប​អ្នក​ចំណូល​ថ្មី Rittewada Petchyindee Academy ដែលជា​ជើងឯក​មួយ​ថៃ​ពិភពលោក​មួយ​សម័យ ចង់​ធ្វើ​ឲ្យ​ល្អ​បំផុត​ពេល​ឡើង​សង្វៀន​លើកដំបូង​។ ​ចំណែក គូ​ឯក​រង​នៃ​កម្មវិធី តម្រូវ​លើ​តារា​កំពុង​រះ Tang Kai និង “The Big Heart” Yoon Chang Min ត្រូវ​ជួបគ្នា​ក្នុង​ទម្ងន់ featherweight លើ​ប្រភេទ​គុណ​ចម្រុះ​។​

​ចំណែក​គូ​ឯក​នៅ ONE: NEXTGEN III ដូច​ខាង​ក្រោម​៖

​សំណព្វចិត្ត​អ្នកគាំទ្រ​ដែល​តែងតែ​ប្រកួត​ជក់ចិត្ត គឺ Lito “Thunder Kid” Adiwang និង​តារា​អាមេរិកកាំង Jarred “The Monkey God” Brooks បាន​ផ្ដោះផ្ដង​ពាក្យសម្ដី​នៅលើ​បណ្ដាញ​សង្គម​។

​ជាមួយគ្នានេះ អតីត​ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Bantamweight កីឡាករ Alaverdi “Babyface Killer” Ramazanov ត្រលប់​មកវិញ​លើកដំបូង​តាំងពី​របូត​ខ្សែក្រវាត់​កាល​ខែ មករា​។ គេ​នឹង​ជួប​អ្នកលេង​កណ្ដាប់ដៃ​ធ្ងន់ Pongsiri PK.Saenchai Muaythaigym ក្នុងនាម​គូ​ឯក​រង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម