កីឡា
លើកនេះ Samy អះអាងថា ខ្លួននឹងមិនបរាជ័យខ្សែក្រវាត់ GP ដូចលើកទី១ដាក់ខាត
ជើងខ្លាំងឃីកបុកសីងលំដាប់ពិភពលោក Samy Sana ទទួលបានឱកាសប្រកួតកម្មវិធីខ្សែក្រវាត់ជាលើកទី២ បន្ទាប់ពីលើកទី១បានជោគជ័យគួរឲ្យកត់សំគាល់ គឺឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែទីបំផុតបានត្រឹមជើងឯករង។
លើកទី២នេះជើងខ្លាំងបារាំង-អាហ្សេរីត្រូវជួប Chingiz Allazov នៅវគ្គ៨នាក់ដំបូងនៃកម្មវិធីខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix នៅសមរភូមិផ្សាយផ្ទាល់ ONE: FIRST STRIKE នាថ្ងៃសុក្រ ទី១៥ ខែតុលា ខាងមុខនេះនៅប្រទេសសិង្ហបុរី។
Sana អះអាងថា ខ្លួននឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងលើកមុន។ តាមរយៈបទពិសោធឡើងសង្វៀនប្រកួតឈ្នះ៥៦ដង និងចាញ់តែ១ដងប៉ុណ្ណោះ ហើយរំពឹងថា ដៃគូខាងមុខនេះនឹងក្លាយជាជនរងគ្រោះពាក់កណ្តាលទឹកលើកទី៣៤របស់ខ្លួន។

ទោះបីជាយ៉ាងណា រូបគេទទួលស្គាល់ថា ៖«ដៃគូ Chingiz ជាអ្នកប្រដាល់ឃីកបុកសីងច្បាស់ម្នាក់ដែលមានកណ្តាប់ដៃល្អ និងទាត់ដ៏ប្រសិទ្ធភាព។ តែខ្ញុំមិនគិតថា គាត់មិនសូវដាក់សម្ពាធដៃគូទេ ហើយគាត់ទាប ប្រៀបជាមួយខ្ញុំខ្ពស់ជាង»។
កាលពីឆ្នាំ២០០៩ កម្មវិធីខ្សែក្រវាត់ World Grand Prix រូបគេបានផ្តួលជើងខ្លាំងពីរនាក់ស្ទើរមិនគួរឲ្យជឿ។ ទី១ វគ្គ១/៤ រូបគេបានយកខ្លាកំណាចថៃរហស្សនាម«អ្នកប្រដាល់កុំព្យួទ័រ» Yodsanklai ដោយពិន្ទុ ហើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររូបគេបានយកឈ្នះជើងខ្លាំង Dzhabar Askerov ដោយពិន្ទុទៀតដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ទោះជាយ៉ាងណា រូបគេបានបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុដែលខ្សែក្រវាត់ធ្លាក់ទៅជើងខ្លាំងគ្រប់សម័យកាល Giorgio Petrosyan ដោយទទួលបានប្រាក់រង្វាន់១លានដុល្លារអាមេរិក។

សម្រាប់ការត្រៀមខ្លួនលើកនេះ Sana និយាយថា ៖«ខ្ញុំមានស្មារតីរឹងមាំល្អ។ ចិត្តគំនិតខ្ញុំចាស់ទុំ។ អាចនិយាយបានថា កម្មវិធីខ្សែក្រវាត់លើកនេះ មិនអាចបរាជ័យទៀតទេ»។
Sana បានប្តេជ្ញាយកឈ្នះ Allazov ដើម្បីបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែលោកមិនហ៊ានព្យាករពីលទ្ធផលក្នុងការប្រកួតនៅ ONE: FIRST STRIKE ទេ។ ផ្ទុយទៅវិញលោកបានត្រៀមខ្លួនល្អទាំងកាយ និងចិត្ត ដូច្នេះការប្រកួតនេះនឹងកក្រើកខ្លាំង។
Sana និយាយថា ៖«ខ្ញុំផ្តោតលើរឿងតែមួយគត់គឺឈ្នះ។ មិនខ្វះថាឈ្នះសន្លប់ ឬពិន្ទុ ឬក៏ទឹកទីប៉ុន្មានទេ ខ្ញុំអត់ខ្វល់។ ខ្ញុំខ្វះតែឈ្នះម្យ៉ាង»។
«គ្មាននរណាម្នាក់លើកលែងតែខ្ញុំម្នាក់គត់ដែលបានប្រកួតចាញ់ក្នុងកម្មវិធីខ្សែក្រវាត់ប្រាក់រង្វាន់១លានដុល្លារអាមេរិកកាលពីមុន»។ កីឡាករដដែលបានបញ្ជាក់បន្ថែមថា៖«សាកស្រមៃមើលទៅ ថាតើការប្តេជ្ញាចិត្តរបស់ខ្ញុំយ៉ាងណាសម្រាប់លើកនេះ»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



