Connect with us

កីឡា

លើកនេះ Samy អះអាងថា ខ្លួននឹងមិនបរាជ័យខ្សែក្រវាត់ GP ដូចលើកទី១ដាក់ខាត

បានផុស

នៅ

ជើង​ខ្លាំង​ឃី​ក​បុក​សី​ង​លំដាប់​ពិភពលោក Samy Sana ទទួលបានឱកាសប្រកួតកម្មវិធីខ្សែក្រវាត់ជាលើកទី២ បន្ទាប់ពីលើកទី១បានជោគជ័យគួរឲ្យកត់សំគាល់ គឺឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែទីបំផុតបានត្រឹមជើងឯករង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ទី​២​នេះ​ជើង​ខ្លាំង​បារាំង​-អាហ្សេរី​ត្រូវ​ជួប Chingiz Allazov នៅ​វគ្គ​៨​នាក់​ដំបូង​​នៃ​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix នៅ​សមរភូមិផ្សាយ​ផ្ទាល់​ ONE: FIRST STRIKE នាថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា ខាង​មុខ​នេះ​នៅ​ប្រទេស​សិង្ហបុរី។

Sana អះ​អាង​ថា ខ្លួន​នឹងទទួល​បាន​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ​ជាង​លើក​មុន។ តាម​រយៈ​បទ​ពិសោធ​ឡើង​សង្វៀន​ប្រកួត​ឈ្នះ​៥៦​ដង និង​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ ហើយ​រំពឹង​ថា ដៃ​គូ​ខាង​មុខ​នេះ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ពាក់​កណ្តាល​ទឹក​លើក​ទី​៣៤​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​ទទួល​ស្គាល់​ថា ៖«ដៃគូ Chingiz ជា​អ្នក​ប្រដាល់​ឃីក​បុក​សីង​ច្បាស់​ម្នាក់​ដែល​មាន​កណ្តាប់​ដៃ​ល្អ និង​ទាត់​ដ៏​ប្រសិទ្ធភាព។ តែ​ខ្ញុំ​មិន​គិត​ថា គាត់​មិន​សូវ​ដាក់​សម្ពាធ​ដៃ​គូ​ទេ ហើយ​គាត់​ទាប ប្រៀប​ជា​មួយ​ខ្ញុំ​ខ្ពស់​ជាង»។

កាល​ពី​ឆ្នាំ​២០០៩ ​កម្មវិធី​ខ្សែ​ក្រវាត់ World Grand Prix រូប​គេ​បាន​ផ្តួល​ជើង​ខ្លាំង​ពីរ​នាក់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ទី​១ វគ្គ​១/៤ រូប​គេ​បាន​យក​ខ្លា​កំណាច​ថៃរហស្សនាម«អ្នក​ប្រដាល់​កុំព្យួទ័រ» Yodsanklai ដោយ​ពិន្ទុ ហើយ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្ររូប​គេ​បាន​យក​ឈ្នះ​ជើង​ខ្លាំង Dzhabar Askerov ​ដោយ​ពិន្ទុ​ទៀត​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ទោះ​ជា​យ៉ាង​ណា រូប​គេ​បាន​បរាជ័យ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ពិន្ទុ​ដែល​ខ្សែ​ក្រវាត់​​ធ្លាក់​​​ទៅ​ជើង​ខ្លាំង​គ្រប់​សម័យ​កាល Giorgio Petrosyan ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​អាមេរិក។

សម្រាប់​ការ​ត្រៀម​ខ្លួន​លើក​នេះ Sana និយាយ​ថា ៖«ខ្ញុំ​មាន​ស្មារតី​រឹង​មាំ​ល្អ។ ចិត្ត​គំនិត​ខ្ញុំ​ចាស់​ទុំ។ អាច​និយាយ​បាន​ថា  កម្មវិធី​ខ្សែ​ក្រវាត់​លើក​នេះ មិន​អាច​បរាជ័យទៀត​ទេ»។

Sana បាន​ប្តេជ្ញា​យក​ឈ្នះ Allazov ដើម្បី​បាន​កៅអី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​​លោក​មិន​ហ៊ាន​​ព្យាករ​ពីលទ្ធផល​​​ក្នុង​ការ​ប្រកួត​នៅ ONE: FIRST STRIKE ទេ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​​ត្រៀម​ខ្លួន​ល្អទាំង​កាយ​ និង​ចិត្ត​ ដូច្នេះ​ការ​ប្រកួត​នេះ​នឹង​កក្រើក​ខ្លាំង។

Sana និយាយ​ថា ៖«ខ្ញុំ​ផ្តោត​លើ​រឿង​តែ​មួយ​គត់​គឺ​ឈ្នះ។ មិន​ខ្វះ​ថាឈ្នះ​សន្លប់ ឬ​ពិន្ទុ​ ឬក៏​ទឹក​ទី​​ប៉ុន្មាន​ទេ ខ្ញុំ​អត់​ខ្វល់។ ខ្ញុំ​ខ្វះ​តែ​ឈ្នះ​ម្យ៉ាង»។

«គ្មាន​នរណា​ម្នាក់​​លើក​លែង​តែខ្ញុំ​ម្នាក់​គត់​ដែល​បាន​ប្រកួត​ចាញ់​​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​អាមេរិក​កាល​ពី​មុន»។ កីឡាករ​​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា៖«សាក​ស្រមៃ​មើល​ទៅ ថា​តើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ណា​សម្រាប់​លើក​នេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម