Connect with us

កីឡា

ហេតុផល​ចំនួន ៤ ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​រវាង Sitthichai និង Ozcan នៅ​កម្មវិធី Grand Prix

បានផុស

នៅ

ជំនួប​ក្នុង​កម្មវិធី ONE Featherweight Kickboxing World Grand Prix រវាង Sitthichai “Killer Kid” Sitsongpeenong និង Tayfun “Turbine” Ozcan ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ប្រកួត​ដ៏​សំខាន់​មួយ​។ ព្រោះ​អ្នក​ទាំងពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅក្នុង​ក្បាច់​ឃី​ក​បុក​សី​ង និង​ប្រកួត​មាន​ភាព​ទាក់ទាញ​។ ពួកគេ​នឹង​ជួបគ្នា​នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE នា​ថ្ងៃ​សុក្រ​ទី​១៥ ខែ តុលា ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​សំខាន់ៗ​ចំនួន ៤ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​របស់ “Killer Kid” និង “Turbine” ពេល​ចូល​សង្វៀន​ឃី​ក​បុក​សី​ង​លំដាប់​ពិភពលោក​។

#1 Sitthichai ជំនាញ​ក្បាច់​ពី​ចម្ងាយ​

Sitthichai ពូកែ​ណាស់​រឿង​ចេញ​ស្នៀត​ពី​ចម្ងាយ និង ជោគជ័យ​ច្រើនដង​មក​ហើយពី​ការប្រកួត​ប្រើ​ក្បាច់ ឆ្ងាយៗ​។ ក្បាច់​ដែល​ពូកែ​បំផុត​នោះ​គឺ ទាត់​ជើងឆ្វេង ដែល​នាំ​ឲ្យ​មានឱកាស​វ៉ៃ​ផ្ដាច់​ដោយ​ប្រើ​កណ្ដាប់ដៃ​។ គេ​គ្រប់គ្រង​ការប្រកួត​ពី​ចម្ងាយ​បានល្អ​, រក្សា​លំនឹង​ដងខ្លួន និង​កណ្ដាប់ដៃ​ផង​។ គេ​ក៏មាន​វិធីសាស្ត្រ​ស្ទាបស្ទង់​ដៃគូ​មុន​ឈាន​ជើង​ចូល​វ៉ៃ​សម្រុក​។

​បច្ចេកទេស​សម្លាប់​គូបដិបក្ខ គឺ វ៉ៃ​ចេញពី​ផ្នែក​ខាងឆ្វេង​, ទាត់​ជើង និង ទាត់​ក្បាល​ជាដើម ក៏ដូចជា​ការប្រើ​កណ្ដាប់​ដៃត្រង់​លើ​ដងខ្លួន និង ក្បាល​។

#2 Ozcan ជំនាញ​ប្រយុទ្ធ​កៀក​

Ozcan ចូលចិត្ត​ប្រើ​ក្បាច់​ចូល​ជិត​ដើម្បី​ឈ្នះ​ការប្រកួត​។ គេ​នឹង​ចូល​វ៉ៃ​កៀក​ដើម្បី​ដោះស្រាយ​បញ្ហា​។ កូនសិស្ស​មកពី​ក្លិប SB Gym ត្រូវ​ប្រើ​ភាព​ឆ្លាត​វៃ​ដើម្បី​គេច​ពី​គូសត្រូវ​ដើម្បី​ស៊ក​កណ្ដាប់ដៃ​របស់ខ្លួន និង ប្រើ ស្នៀត​ក្នុងស្ថានភាព​ចង្អៀត​។

​វិធី​មួយទៀត​របស់ Ozcan គឺ​ប្រើ​ស្នៀត​វាយបក​លើ “Killer Kid” ដោយ​មិនសូវ​បម្លាស់​ទី​ច្រើន​។ បើ​មានឱកាស “Turbine” នឹង​ចូល​កៀក​ដើម្បី​បញ្ចេញ​កណ្ដាប់ដៃ​ច្រើន​សន្ធាប់​អមដោយ​កា​ទាត់​ជើង​ក្រោម​ផង​។

#3 Sitthichai វាយ​កាត់​ភាព​គឃ្លើន​របស់ Ozcan

​ទោះ​ពូកែ​ក្បាច់​ពី​ចម្ងាយ “Killer Kid” ក៏មាន​វិធី​វ៉ៃ​កាត់ និង​ទប់​គូប្រកួត​យ៉ាង​អ​ស្ចា្យ​។ ក្បាច់​ទប់​គូប្រកួត​របស់គេ​ដូចជា​អុក​ជង្គង់​ឆ្វេង​កាត់​មិនអាច​ខ្វះ​បាន​។

Sitthichai អាច​ប្រើ​កណ្ដាប់ដៃ​វ៉ៃ​កាត់​ដែល​អាចធ្វើ​ឲ្យ​រូបគេ​ឡើង​ជង្គង់​បាន​, ប្រើ​កម្លាំង​មហាសាល និង ចលនា​ល្អ​ដើម្បី​បំបាក់​គូប្រកួត​។ Davit Kiria ដែលជា​សមាជិក​ចូលរួម​ប្រកួត Grand Prix ដែរនោះ បាន​ភ្លក់​រសជាតិ​រួចហើយ​ពេល Sitthichai បញ្ឈប់​រូបគេ​កាល​ឆ្នាំ ២០១៦​។

#4 ‘Turbine’ ពូកែ​ឆ្មក់​ឱកាស​

បើសិន​ការប្រកួត​ឆ្ងាយ​មិន​ទទួលបាន​ផល Ozcan ត្រូវតែ​ឆ្មក់​ឱកាស​ពេល​ចូលទៅ​ជិតៗ​។ ក្នុងការ​ប្រកួត​ជិត​ពេល​យក​ទ្រូង​ទល់​ទ្រូង Ozcan ត្រូវតែ​បង្កើត​ផលចំណេញ​របស់គេ​។ កីឡាករ​តួ​ក​គី​គ្រប់គ្រង​ការចេញ និង​ចូល​សំដៅលើ “Killer Kid” និង​កៀរ​គូប្រកួត​ឲ្យ​ប្រកួត​នៅ​កណ្ដាល​សង្វៀន​។ គេ​អាច​ប្រើ​ស្ទិល​ប្រកួត​មុនៗ​ដើម្បី​បញ្ចប់​ជើង​ខ្លាំង​របស់​ថៃ​។

គេ​ក៏​ជំនាញ​ប្រើ​កណ្ដាប់ដៃ​ថ្ពក់​ពេលធ្វើ​ចលនា​ពី​ចម្ងាយ​រហូតដល់​ចូល​កៀក ដែល​នឹង​បិទ​ឱកាស​ចេញ​ស្នៀត​ដៃ​របស់ “Killer Kid”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម