ពីរប្រភេទទម្ងន់ប្រែប្រួលខ្លាំង ក្រោយ Christian Lee ចាញ់អស់ខ្សែក្រវាត់
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ពីរប្រភេទទម្ងន់ប្រែប្រួលខ្លាំង ក្រោយ Christian Lee ចាញ់អស់ខ្សែក្រវាត់

បានផុស

នៅ

ជើងខ្លាំងវ័យក្មេង Christian Lee បានធ្លាក់ពីតំណែងជើងឯកពិភពលោកទម្ងន់ Lightweightនៅស្ថាប័ន ONE ខណៈកីឡាករកូរ៉េខាងត្បូង OK Rae Yoon បានឡើងកាន់អធិរាជសង្វៀនទម្ងន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ឈរ​តំណែង​ជា​ជើងឯក Lightweight ចាប់ពី​ឆ្នាំ​២០១៩ ក្រោយពេល​ផ្តួល​អ្នកលេង​គុន​ចម្រុះ​ជប៉ុន Shinya Aoki ក្នុង​ទឹក​ទី​១ និង​ឡើង​ការពារ​បាន​ជោគជ័យ​២​ដង ប៉ុន្តែ​បរាជ័យ​ក្នុងការ​ការពារ​ខ្សែក្រវាត់​ចុងក្រោយ​ដែល​របូត​ខ្សែក្រវាត់​ធ្លាក់​ទៅ​ដៃ Ok Rae Yoon ធ្វើ​ឲ្យ Christian Lee ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​១​។

Ok Rae Yoon បាន​ឡើង​ផុត​កីឡាករ​កំពូល​តារាង​ទាំង​៥ និង​ក្លាយជា​ជើងឯក​ទម្ងន់ Lightweight បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​៣​លើក​ជាប់​គ្នា ជាពិសេស​ការ​ឈ្នះ Christian Lee ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ចុងក្រោយ​ផ្តល់​ឲ្យ​រូបគេ​ឡើងកាន់តំណែង​ស្តេច​តែម្តង​។

​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង កាន់កាប់​ដោយ​ជើង​ខ្លាំង​ជប៉ុន Shinya Aoki ដោយ​ឡើង​ចំណាត់ថ្នាក់​បាន​១​លេខ ហើយ​ជើង​ខ្លាំង Saygid Guseyn Arslanliev នៅតែ​ឈរ​លេខ​៣​ក្នុង​តារាង បើទោះជា​រូបគេ​ធ្លាក់​១​លេខ​។ ជាមួយគ្នានេះ កីឡាករ Iuri Lapicus និង Timofey Nastyukhin ស្ថិតនៅ​លេខ​៤ និង​លេខ​៤ ដោយ​ចំណាត់ថ្នាក់​របស់​ពួកគេ​គ្មាន​ការប្រែប្រួល​ឡើយ​។​

​និយាយ​ពី​ទម្ងន់ Featherweight វិញ មាន​កីឡាករ​ខ្លះ​ពី​ទម្ងន់​ខាងលើ​ស្ថិត​ក្នុងចំណោម​កីឡាករ​កំពូល​តារាង​ទាំង​៥ និង​មានការ​ប្រែប្រួល​ខ្លាំង​។ ទម្ងន់​នេះ ជើង​ខ្លាំង Thanh Le ជា​ជើងឯក​ពិភពលោក បន្ទាប់ពី​បាន​ផ្តួល Martin Nguyen ដើម្បី​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​។

​ជើង​ខ្លាំង​កូរ៉េខាងត្បូង Kim Jae Woong បាន​ឡើង​៤​លេខ​ទៅ​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ទម្ងន់ Featherweight ក្រោយ​បាន​ផ្តួល​អ្នកលេង​គុន​ចម្រុះ​វៀតណាម​-​អូស្ត្រាលី Martin Nguyen បន្ត​ធ្លា​ក់មក​ចំណាត់ថ្នាក់​លេខ​២ ហើយ​កីឡាករ Garry Tonon ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣​ដោយ​គ្មាន​ការធ្លាក់​ឬ​ឡើង​លេខ​ឡើយ​។ Christian Lee បាន​ធ្លាក់​២​លេខ​មក​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ ហើយ​កីឡាករ Koyomi Matsushima ធ្លាក់​១​លេខ​ស្ថិតនៅ​លេខ​៥៕

​ទម្ងន់ Featherweight៖ ជើងឯក​ពិភពលោក Thanh Le

•​ ​លេខ​១៖ Kim Jae Woong (​ឡើង​៤​លេខ​)

•​ ​លេខ​២៖ Martin Nguyen (​ធ្លាក់​១​លេខ​)

•​ ​លេខ​៣៖ Garry Tonon (​នៅ​ដដែល​)

•​ ​លេខ​៤៖ Christian Lee (​ធ្លាក់​២​លេខ​)

•​ ​លេខ​៥៖ Koyomi Matsushim (​ធ្លាក់​១​លេខ​)

​ទម្ងន់ Lightweight៖ ជើងឯក​ពិភពលោក Ok Rae Yoon

•​ ​លេខ​១៖ Christian Lee (​ធ្លាក់​ពី​ជើងឯក​)

•​ ​លេខ​២៖ Shinya Aoki (​ឡើង​១​លេខ​)

•​ ​លេខ​៣៖ Saygid Arslanaviel (​ធ្លាក់​១​លេខ​)

•​ ​លេខ​៤៖ Iuri Lapicus (​នៅ​ដដែល​)

•​ ​លេខ​៥៖ Timofey Nastyukhin (​នៅ​ដដែល​)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៤ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services