Connect with us

កីឡា

បន្ទាប់ពីត្រូវមួយជើងសន្លប់ឈឹង Giorgio Petrosyan បានធូរស្បើយឡើងវិញ ខណៈវះកាត់ថ្គាមដោយជោគជ័យ

បានផុស

នៅ

​វីរបុរស​ប្រដាល់​ឃី​ក​បុក​សី​ង Giorgio “The Doctor” Petrosyan ដែលធ្លាប់ប្រកួតស្មើជាមួយ Buakaw នោះបានធូរសះស្បើយវិញបណ្តើរៗហើយ បន្ទាប់ពីត្រូវបានជើងខ្លាំងថៃ Superbon ទាត់ឲ្យសន្លប់កាលថ្ងៃសុក្រសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Superbon ទាត់​ឲ្យ Petrosyan សន្លប់​រហូត​បាក់​ថ្គាម ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Featherweight នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​សុក្រ ទី​១៥ ខែតុលា ហើយ​ភ្លាមៗ​នោះ តារា​កូនកាត់​អ៊ីតាលី​-​អា​មេ​នី ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ដើម្បី​ពិនិត្យ និង​ព្យាបាល​។ បន្ទាប់មក​នៅ​ថ្ងៃ​សៅរ៍ កីឡាករ​ដដែល​រូបនេះ ​ត្រូវបានធ្វើ​ការវះកាត់​ថ្គាម​ដែល​បាន​បាក់ ហើយ​ការវះកាត់​នោះ​ត្រូវបាន​ដំណើរការបាន​យ៉ាង​ជោគជ័យ​។

Petrosyan បាន​សរសើរ​នៅលើ​គណនី Instagram កាលពី​ថ្ងៃអាទិត្យ​ថា ៖«​ល្ងាចម្សិលមិញ ថ្គាម​របស់ខ្ញុំ​ត្រូវបាន​វះកាត់​ជួសជុល​ហើយ ដោយ​មាន​បាក់​ពីរ​កន្លែង​។ ការវះកាត់​បាន​ជោគជ័យ​។ ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ​ឡើងវិញ​ហើយ​។ អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​។ ខ្ញុំ​នឹង​បន្ត​ផ្ដល់ព័ត៌មាន​ដល់​អ្នក​ទាំងអស់គ្នា​បន្ត​បន្ទាប់​ទៀត​»​។

Petrosyan ត្រូវបាន​គេ​ចាត់ទុកជា​ជើង​ខ្លាំង​ឃី​ក​បុក​សី​ង​ក្នុង​ប្រវត្តិសាស្ត្រ​។ មុនពេល​ប្រកួត​ជាមួយ Superbon កាលពី​ថ្ងៃ​សុក្រ កូនសិស្ស​មកពី​ក្លិប Team Petrosyan ធ្លាប់មាន​ប្រវត្តិ​ឡើង​សង្វៀន​ឈ្នះ​១០៤​ដង ចាញ់​២​ដង និង​ស្មើ​២​។ រូបគេ​បានឈ្នះ​ជើងឯក ONE Featherweight Kickboxing World Grand Prix កាលពី​ឆ្នាំ​២០១៩​ ដែល​ទទួលបាន​ប្រាក់រង្វាន់​១​លាន​ដុល្លារ និង​មិនដែល​ចាញ់​សោះ​ក្នុង​រយៈពេល​៨​ឆ្នាំ​ចុងក្រោយ​។ ក្រោយ​លឺដំណឹង​ល្អ​នេះ ថ្នាក់ដឹកនាំ និង​ក្រុមការងារ ONE Championship បាន​ផ្ញើ​សារ​ជូនពរ Petrosyan ឲ្យ​ជាសះស្បើយ​ឆាប់រហ័ស និង​អាច​វិល​ត្រលប់​មកកាន់​សង្វៀន​ប្រកួត​ជាថ្មី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម