Connect with us

កីឡា

ខ្លាញីឥណ្ឌាជួបដៃគូថ្មី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ GP វ៉ៃថ្ងៃសុក្រនេះ

បានផុស

នៅ

បន្ទាប់ពីបេក្ខនារីម្នាក់ បានដកខ្លួនចេញពីកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសាររបួស ឥឡូវនេះ​មាន​បេ​ក្ខ​នារី​ម្នាក់​ទៀតហើយ​បាន​ដកខ្លួន​។

​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្មវិធី​ខ្សែក្រវាត់​នេះ​ នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: NEXTGEN នា​ថ្ងៃ​សុក្រ ទី​១៥ ខែតុលា​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​។

​ទី​១ កីឡាការិនី​កូរ៉េខាងត្បូង Ham Seo Hee ដែល​បាន​ប្រកួត​ឈ្នះ​នៅ​វគ្គ​៨​នាក់​ដំបូង​ បាន​ដកខ្លួន​កាលពី​ដើមខែ​នេះ ដូច្នេះ​ដៃគូ​របស់​កីឡាការិនី​ថៃ Stamp គឺ​កីឡាការិនី​ប្រេ​ស៊ី​ល Julie Mezabarba ដែល​បាន​ប្រកួត​ឈ្នះ​ក្នុងការ​ប្រកួត​បម្រុង​សម្រាប់​កម្មវិធី​ខ្សែក្រវាត់​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចុងក្រោយ​បំផុត​គឺ​ដៃគូ​របស់​ខ្លា​ញី​ឥណ្ឌា Ritu Phogat គឺ​អ្នកលេង​គុន​ចម្រុះ​ជប៉ុន Itsuki Hirata ទើបតែ​ដកខ្លួន​ចេញពី​ការប្រកួត​នា​ដើម​សប្តាហ៍​នេះ ដូច្នេះ​ដាក់ជំនួស​វិញ​ដោយ​កីឡាការិនី​ហ្វីលីពីន Jenelyn Olsim​។

​ជុំវិញ​ការដកខ្លួន​ដែល​ជិត​ដល់​ថ្ងៃ​ប្រកួត​នេះ កីឡាការិនី​ជប៉ុន Itsuki Hirata បាន​ពន្យល់ថា នាង​មាន​បញ្ហា​សុខភាព​ដោយសារ​កម្តៅ​ខ្លួន​ឡើង​ខ្ពស់ ប៉ុន្តែ​មិន​កម្តៅ​ដោយសារ​ឆ្លង​កូ​វីដ​-១៩​ឡើយ​។ នាង​បាន​សុំទោស​ដៃគូ Ritu ម្ចាស់​ឧបត្ថម្ភ និង​អ្នកគាំទ្រ ព្រមទាំង​ក្រុមការងារ ONE ដែល​រៀបចំ​ឲ្យ​នាង​ប្រកួត​កន្លងមក​។​

​តាមពិត​ទៅនេះ​ជា​ឱកាសល្អ​កម្រ​មាន​សម្រាប់​កីឡាការិនី​ហ្វីលីពីន Olsim ដែល​ទទួលបាន​កៅអី​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ពិភពលោក​នេះ ហើយ​នាង​ទើបតែ​ប្រកួត​បាន​ម្តងគត់​នៅ​សង្វៀន ONE ដោយបាន​យកឈ្នះ​កីឡាការិនី Bi Nguyen កាលពី​ខែសីហា​កន្លងទៅនេះ​។​

​ជាមួយគ្នានេះ ការប្រកួត​ឃី​ក​បុក​សី​ង​ទម្ងន់​យក្ស​ជើង​ខ្លាំង Iraj Azizpour ប្រកួត​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល Anderson Silva​។​

​ខាងក្រោម​ជា​សមាសភាព​ផ្លូវការ​សម្រាប់ ONE: NEXTGEN

•​ ​កីឡាការិនី​ថៃ Stamp Fairtex ជួប​កីឡាការិនី​ប្រេ​ស៊ី​ល Julie Mezabarba (​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Women’s Atomweight World GP)

•​ ​កីឡាការិនី​ឥណ្ឌា Ritu Phogat ជួប​កីឡាការិនី​ហ្វីលីពីន Jenelyn Olsim (​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​Women’s Atomweight World GP)

•​ ​កីឡាករ​អ៊ីរ៉ង់ Iraj Azizpour ជួប​កីឡាករ​ប្រេ​ស៊ី​ល Anderson Silva (​ឃី​ក​បុក​សី​ង​ទម្ងន់​ធ្ងន់​)

•​ ​កីឡាករ​បេឡា​រុស្ស Kirill Grishenko ជួប​កីឡាករ​កាណាដា Dustin Joynson (​គុន​ចម្រុះ​ទម្ងន់​ធ្ងន់​)

•​ ​កីឡាករ​ចិន Miao Li Tao ជួប​កីឡាករ​ហ្វីលីពីន Jeremy Miado (​គុន​ចម្រុះ​ទម្ងន់​មធ្យម​)

•​ ​កីឡាករ​រុស្ស៊ី Beybulat Isaev ជួប​កីឡាករ​រ៉ូ​ម៉ា​នី Bogdan Stoica (​ឃី​ក​បុក​សី​ង​ទម្ងន់​ធ្ងន់​មធ្យម​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម