Connect with us

កីឡា

ពហុកីឡាមរតកតេជោ គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី ១៨ ធ្នូខាងមុខនេះ ដោយមានអ្នកចូលរួម ១ ម៉ឺន ៥ ពាន់នាក់

បានផុស

នៅ

ពហុកីឡាមរតកតេជោ ដែលបានប្រើប្រាស់ពេលវេលានៃការស្ថាបនាអស់ជាច្រើនឆ្នាំកន្លងមកនេះ គ្រោងនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះហើយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​ភាគី​ចិន និង​មាន​មហាជន​ចូលរួម​ប្រមាណ​ជា​១៥០០០​នាក់​(​មួយ​ម៉ឺន​ប្រាំ​ពាន់​) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើតាម​ការបង្ហាញ​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ មន្ទីរ​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃទី ​០៧ ​ខែធ្នូ​ ឆ្នាំ​ ២០២១​ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​អភិបាលរង​ចំនួន​ ៤ ​រូបនោះ ​គឺ លោក​ កើត ឆែ​,​ លោក​ មាន ចាន់​យ៉ា​ដា,​ លោក​ នួន ផា​រ័ត្ន និង​លោក​ ហួត ហៃ តំណាងឱ្យ​លោក​ ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

​លោក​ កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ មាន​ទីតាំង​នៅលើ​វិថី​ឈ្នះ​ឈ្នះ​ ក្នុង​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ​១៨ ខែ​ធ្នូ ​ឆ្នាំ​ ២០២១ ខាងមុខនេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ព្រម​ជាមួយនឹង​ការចូលរួម​ពី​តំណាង​ភាគី​ចិន​ផងដែរ។​ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ពិធី​សម្ពោធ​នេះ ទទួលបាន​នូវ​ភាពជោគជ័យ​ និង​រលូន​ទៅមុខ លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​​ចាត់តាំង​ឲ្យ​អភិបាលរង​ចំនួន​៤​រូប ដឹកនាំ​កិច្ចប្រជុំ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការរៀប​កម្មវិធី​នេះ​ ដំណើរការ​ទៅដោយ​រលូន ទាំង​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​និង​មហាជន​ចូលរួម​។

​លោក​ មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ពិធី​នេះ​យើង​នឹង​រៀបចំ​ឲ្យ​មានការ​ចូលរួម​ពី​មហាជន កងកម្លាំង មន្ត្រីរាជការ​ និង​ក្រុមយុវជន​សរុប​ប្រមាណ​ជា​ ១ ​ម៉ឺន​ ៥ ​ពាន់​នាក់ ខណៈ​ដែរ​ពហុកីឡាដ្ឋាន​ម​រត​តេ​ជោ​នេះ ​អាច​ទទួល​មនុស្ស​បាន​ប្រមាណ​ ៦​ ម៉ឺន​នាក់។ ការស្ថាបនា​ឡើង ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នេះ គឺ​ដើម្បី​យើង​មានលទ្ធភាព ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​យើង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​នៅ​ឆ្នាំ​បន្ទាប់មកទៀត ពហុ​កីឡដ្ឋាន​ម​រត​តេ​ជោ​នេះ ក៏​គ្រោង​នឹង​រៀបចំ​ការប្រកួត​ជាច្រើន​ទៀតផង​ដែរ​។

​គួរ​បញ្ជាក់ថា ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ កសាង​លើ​ផ្ទៃដី​ទំហំ​ ៨៥ ​ហិកតា ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន បើតាម​ការគ្រោងទុក​ គឺ​ចំណាយ​ក្នុងការ​សាងសង់​អស់​ ១៥៧​ លាន​ដុល្លារ មាន​ដាក់បញ្ចូល​នូវ​ធាតុ​ផ្សំ​សំណង់​បុរាណ​ខ្មែរ​មួយ​ចំនួន មាន​ទំហំ​សំណង់​ចំនួន​ជាង ៨ ម៉ឺន​ម៉ែត្រការ៉េ ដែល​អាច​ទទួល​អ្នកទស្សនា​បាន​ប្រមាណ​ ៦ ម៉ឺន​នាក់​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៣ នាទី មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ៤៣ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ៤៤ នាទី មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ៤៩ នាទី មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម៤៩ នាទី មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម