ការប្រកួត​ជើងឯក​កីឡា​កាយសម្ព័ន្ធ និង​ពានរង្វាន់​លោក​ថោង ខុន លើក​ទី​៤ ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ខែមករា​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ការប្រកួត​ជើងឯក​កីឡា​កាយសម្ព័ន្ធ និង​ពានរង្វាន់​លោក​ថោង ខុន លើក​ទី​៤ ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ខែមករា​នេះ

Published

on

ភ្នំពេញ​ ៖​ ដោយ​អនុវត្ត​តាម​កម្មវិធី​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ការអនុវត្ត​ថវិកា​គាំទ្រ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​ការរៀបចំ​ការប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២០ និង​ពានរង្វាន់​លោក​បណ្ឌិត ថោង ខុន លើក​ទី​៤ ឆ្នាំ​២០២០​នៅ​ពាក់​កណ្តាល​ខែមករា ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ ពហុ​កីឡដ្ឋាន​ជាតិ (​សាល​ដំបូលទូក​ចាស់ ) បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​នៃ​មេរោគ​COVID-19។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណ​យ ផា​ណា អគ្គលេខាធិការ​នៃ​ស ហ​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​ជ្រើសរើស​ជើ​ឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ ២០២០ និង​ពានរង្វាន់​លោក​បណ្ឌិត ថោង ខុន លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ ពហុកីឡដ្ឋាន​ជាតិ (​សាល​ដំបូលទូក​ចាស់ ) ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ និង​ជា​លទ្ធផល​ជ្រើសរើស​សម្រាប់​ការ​ប្រមូលផ្ដុំ​ឆ្នាំ​២០២១ ជាមួយនឹង​ការ​ត្រៀម​លក្ខណៈ​ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឆ្នាំ​២០២១ នា​ពេល​ខាង​មុខ ក៏ដូចជា​ការ​ត្រៀម​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​ផងដែរ​។

លោក​បាន​បន្ត​ថា ចំពោះ​ការ​ប្រយុទ្ធប្រឆាំង​និង​ការឆ្លង​ជំងឺ​COVID-19 ដោយ​អនុវត្ត​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា ១,៥​ម៉ែត្រ​ពី​គ្នា ហើយ​មុន​ចូលក្នុង​ទី លាន​ប្រកួត ត្រូវ​វាស់​កម្ដៅ និង​បាញ់​អាល់កុល ទើប​អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​បាន ។ ហើយ​ឆ្នាំនេះ​សហព័ន្ធ​ដាក់​ចំនួន​២​វិញ្ញាសា​ធំៗ​គឺ​វិញ្ញាសា​កាយសម្ព័ន្ធ​អាទិ​ស្ទិ​ក​(Men Artistic Gy mnastics) ដោយ​ចែកចេញជា​៨​វិញ្ញាសា​តូច​ទៀត និង​វិញ្ញាសា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​បរុស​នារី (Menand women Aerobic Gymnastic) ចែកចេញជា​៥​វិញ្ញាសា​តូច​ទៀត​៕

ដោយ ៖ វិ​សិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ34 mins ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ56 mins ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ1 hour ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ2 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ3 hours ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services