Connect with us

កីឡា

ទោះ​វិបត្តិ​កូ​វីដ​-១៩ យាយី ប៉ុន្តែ ចាន់ រតនា មានរឿង​ល្អៗ​បំផុត​ចំនួន​៣​នៅ​ឆ្នាំ​២០២០

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​លំដាប់​លេខ​១​នៅ​កម្ពុជា ចាន់ រតនា កំពុង​ផ្ដោតអារម្មណ៍​ឡើងវិញ​ដើម្បី​ទទួល​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​នៅ​សង្វៀន ONE Championship នា​ឆ្នាំ​២០២១ បន្ទាប់ពី​រង​បរាជ័យ​កាល​ខែ ធ្នូ ទល់នឹង​កីឡាករ​ចិន Xie Wei​។ តាំង​ពី​ខែមីនា ឆ្នាំ​២០២០​មក កូ​វីដ​-១៩ បាន​វាយលុក​ចូល​ប្រទេស​កម្ពុជា ដែល​នាំ​ឲ្យ​សកម្មភាព​ហ្វឹកហាត់ និង​ការប្រកួត​មួយចំនួន​ត្រូវ​អាក់ខាន​។ បែបណា​ក្ដី រតនា បាន​ជួប​រឿង​ល្អ​ធំៗ​ចំនួន ៣ កាល​ឆ្នាំ​ចាស់​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.​ទទួល​តំណែង​ជា​ទូត​សុច្ឆន្ទៈ នៃ​ក្រុមហ៊ុន​សែ​ល​កាត​ដ្បិត​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ការងារ​មួយចំនួន​ត្រូវ​អាក់ខាន និង​ការ​ហ្វឹកហាត់​ជួប​ការលំបាក ប៉ុន្តែ ជា​សំណាងល្អ ចាន់ រតនា ត្រូវបានតែងតាំង​ជា​ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​សែ​ល​កាត​ក្នុង​កិច្ចសន្យា​ពីរ​ឆ្នាំ កាល​ខែ សីហា ឆ្នាំ ២០១៨​។ សែ​ល​កាត​ជា​ដៃគូ​សហការ​ជាមួយ ONE Championship ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​ទៅលើ​ឆាក​អន្តរជាតិ​។ តារា​គុន​ខ្មែរ និង​គុន​ចម្រុះ​រូបនេះ បានចេញ​សកម្មភាព​ថត​ស្ព​ត និង​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ​ជា​បន្តបន្ទាប់​រហូតដល់​ពេលបច្ចុប្បន្ន​។

២. មានឈ្មោះ​ទៅ​ប្រកួត​នៅ​សង្វៀន ONE

​បន្ទាប់ពី​ផ្អាក​តាំងពី​ខែ កុម្ភៈ សង្វៀន​លំដាប់​ពិភពលោក​ក៏​ចាប់ផ្ដើម​ឡើងវិញ​នៅ​ចុង កក្កដា ឆ្នាំ ២០២០ ឯ​ប្រទេស​ថៃ​។ រតនា ស្ថិតក្នុង​ចំណោម​អត្ត​ព​លិ​ក​កម្ពុជា​៣​រូប​ផ្សេងទៀត​ដែល​បាន​ឡើង​សង្វៀន ONE ពេល​សង្វៀន​ដំណើរការ​ឡើងវិញ​។ សុខ ធី បើកមុខ​ឡើង​សង្វៀន​អន្តរជាតិ​មុនគេ​នៅ​ប្រទេស​ថៃ ហើយ​ក្រោយមក នៅ ស្រី​ពៅ ចេញទៅ​ប្រកួត​នៅ​សិង្ហ​បុរី​កាល​ខែតុលា​។ យ៉ាងណា​លទ្ធផល​មិន​សមប្រកប​ទេ​ពេល រតនា ប៉ះ​កីឡាករ​ចិន Xie Wei ក្នុង​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE នា​ថ្ងៃទី​១៨ ខែ ធ្នូ នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។ បន្ទាប់ពី​ចាញ់​ដោយ​សន្លប់​នៅ​ទឹក​ទី​៣ រតនា កំពុង​តាំងចិត្ត​ជាតិ​ថ្មី​ដើម្បី​សាង​ជ័យជម្នះ​ជូន​កម្ពុជា​វិញ​នៅ​ប្រកួត​បន្ទាប់​។

៣. ការគាំទ្រ​ផុសផុល​

​ទោះ​ចាញ់ Xie Wei នៅ​ទឹក​ទី​៣ ប៉ុន្តែ ទឹក​ទី​២ ចាន់ រតនា មានប្រៀប​លើ​កីឡាករ​ចិន​រួចទៅហើយ​។ ការធ្វេសប្រហែស​បន្តិច​នាំ​ឲ្យ រតនា បាត់បង់​ឱកាស​ឈ្នះ ៤ លើក​ជាប់​គ្នា​នៅ​សង្វៀន ONE​។ យ៉ាងណាក្ដី រតនា ពិត​ជាមាន​ប្រជាប្រិយ​ភាពខ្លាំង​ជាពិសេស​ការផ្សាយ​ផ្ទាល់​តាម​ផេ​ក ONE Championship មាន​អ្នកទស្សនា​ផ្ទាល់​រហូត​ជាង​៥​ម៉ឺន​នាក់​ឯណោះ (Live)​។ ទោះ​ជួបប្រទះ​លទ្ធផល​បរាជ័យ​លើកដំបូង​ក្នុង​រយៈ​ពីរ​ឆ្នាំ រតនា នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​រាប់ម៉ឺន​នាក់​នៅក្នុង​ស្រុក ហើយ​មាន​សប្បុរសជន​ជាច្រើន​បានផ្ដល់​ថវិកា​លើកទឹកចិត្ត​ទៀតផង​។ វា​ជា​កម្លាំងចិត្ត​មិនអាច​ខ្វះ​បាន និង​ជា​រឿង​ល្អ​បំផុត​មួយ​ក្នុងការ​លើកទឹកចិត្ត​ដល់ រតនា ឲ្យ​ពុះពារ និង​ប្រឹងប្រែង​សម្រាប់​ឈានទៅ​ទទួល​ជ័យជម្នះ​នៅ​ឆ្នាំ​២០២១ នេះ៕

សូមចុចអាន ៖ Ramazanov ឡើង​ការពារ​ខ្សែក្រវាត់​ទល់ Capitan ខណៈ Aoki ប៉ះ Nakashima នៅ ONE: UNBREAKABLE

សូមចុចអាន ៖ អាជ្ញាកណ្ដាល​បាល់ទាត់​ទាំង​៩​រូប​របស់​កម្ពុជា ដែល​មានឈ្មោះ​ក្នុង​បញ្ជី FIFA​ ប្រចាំ​ឆ្នាំ​២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៣៤ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៣៧ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម