Connect with us

កីឡា

អែម សុ​វណ្ណា​រី រំលឹក​អំពី​ការផ្លាស់ប្ដូរ​ក្បាច់គុន​ដោយសារ​កីឡាការិនី​កីឡាកាស​ស្រស់ស្អាត​មួយរូប

បានផុស

នៅ

កីឡាការិនី​កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី បាន​រំលឹក​ថា ទោះជា​រូបគេ​ស្រលាញ់​ប្រដាល់សកល​យ៉ាង​ជក់ចិត្ត​យ៉ាងណាក៏ដោយ ប៉ុន្តែ ក៏​ចង់​ហាត់​ប្រភេទ​កីឡា​ផ្សេង​ដែរ​។ មិនយូរប៉ុន្មាន គេ​ចាប់ផ្ដើម​ហាត់​ក្បាច់​ជឺ​ជិត​ស៊ូ និង​ចំបាប់​ព្រម​គ្នា​។

សុ​វណ្ណា​រី បាន​ឲ្យ​ដឹង​ថា «​កីឡាការិនី​កីឡាកាស Ronda Rousey ជា​អ្នកជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ប្ដូរ​ក្បាច់គុន​នេះ​។ វា​មិន​លំបាក​ប៉ុន្មាន ពេល​ប្ដូរ​ពី​ប្រដាល់សកល​ទៅ​ហាត់​ក្បាច់គុន​ចម្រុះ​។ ខ្ញុំ​រៀន​ឆាប់​ចេះ​ឆាប់​ចាំ និង​ផ្លាស់ប្ដូរ​បាន​លឿន​ទៀតផង​»​។

Rousey មាន​វ័យ ៣៤ ឆ្នាំ​ជា​កីឡាការិនី​កីឡាកាស​ឆ្នើម​ប្រចាំ​សង្វៀន WWE នាពេល​បច្ចុប្បន្ន​។ កីឡាការិនី​រូប​ស្រស់​រូបនេះ​ធ្លាប់ជា​ប្រឡូក​ក្នុង​ពិភព​គុន​ចម្រុះ​, ធ្លាប់​ដើរតួ​កុន និង​ជា​អ្នកជំនាញ​ក្បាច់​យូ​ដូ​ទៀតផង​។

​កីឡាការិនី​សម្បុរ​ស្រអែម​បន្ត​ទៀត​ថា «​វា​ជាការ​ផ្លាស់ប្ដូរ​ដ៏​វែងឆ្ងាយ ព្រោះ​ខ្ញុំ​ជា​កីឡាការិនី​ប្រដាល់សកល​។ វា​ខុសពី​ការគិត​បន្តិច ព្រោះ​ធ្លាប់តែ​ឈរ​វ៉ៃ បែរមក​ហាត់​ក្បាច់​ចាប់ និង ប្រើ​ក្បាច់​ចំបាប់ ហើយ​មាន​ដៃគូ​ប៉ង​ផ្ដួល​ខ្ញុំ​ឲ្យ​ដួល​ជា​ហូរហែ​។ វា​ជា​រឿង​ខកចិត្ត​មួយ ព្រោះ​ខ្ញុំ​តែងតែ​គិត​អំពី​ប្រដាល់​អំឡុងពេល​ហ្វឹកហាត់​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះ​លំបាក​បែប​ណា​ក៏​ដោយ សុ​វណ្ណា​រី បាន​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​អភិវឌ្ឍ​ខ្លួន​លើ​ក្បាច់​ចាប់ និង សំលៀង​ស្នៀត​ថ្មីៗ​ជាប្រចាំ​។ គេ​បន្ត​ហ្វឹកហាត់ និង​ធ្វើ​ឲ្យ​ខ្លួន​រីកចម្រើន​ឡើងជា​បន្តបន្ទាប់ រហូត​ទទួលបាន​ការចុះឈ្មោះ​ប្រកួត​ជា​ផ្លូវការ​នៅ​សង្វៀន ONE Championship នា​ឆ្នាំ ២០១៨​។

សុ​វណ្ណា​រី និយាយ​ទាំង​សំណើច​កន្លងទៅ​ថា ៖«​វា​ជា​ពេល​យូរ​មួយ​។ តែ​ខ្ញុំ​ត្រូវតែ​បញ្ចូល​ក្បាច់​ចំបាប់​មួយទៀត​។ ខ្ញុំ​ក៏​ធ្លាប់​អនុវត្តន៍​វា ហើយក៏​ស្អប់​ក្បាច់​នេះដែរ​។ បែបណា​ក៏​ដោយ ខ្ញុំ​បាន​ស្រូប​យក​ស្នៀតគុន​នេះ និង​មាន​អារម្មណ៍ល្អ ដែល​អាច​ផ្សំគ្នា​ដើម្បី​ប្រកួត​បាន​»​។

ថ្មី​នេះ កីឡាការិនី​រហស្សនាម The Sweet Savage វិល​មក​សង្វៀន​លំដាប់​ពិភពលោក​វិញ​ដោយ​ផ្ដួល​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun ឲ្យ​សន្លប់​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE II ត្រឹម​ទឹក​ទី​២​កាល ថ្ងៃ​សុក្រ ទី​២៩ ខែ មករា នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

គួរ​ដឹង​ថា សុ​វណ្ណា​រី បានបង្ហាញ​ខ្លួន​ល្អឥតខ្ចោះ​ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship កាល​ខែ ធ្នូ ឆ្នាំ ២០១៨ ពេល​ផ្ដួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ឲ្យ​សន្លប់​ត្រឹម​ថិរវេលា ៨១ វិនាទី​ប៉ុណ្ណោះ​។ ប៉ុន្តែ គេ​រង​បរាជ័យ​ដោយ​ថ្វីដៃ កីឡាការិនី​ឥណ្ឌា Rayane Marques Bastos កាល​ដើមខែ ធ្នូ ឆ្នាំ ២០១៩ នៅ​កម្មវិធី Mark Of GREATNESS៕

កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម