កីឡា
ហេតុអ្វីបានជាក្រុមបាល់ទះជម្រើស ជាតិប៉ូឡូញលេខ១លើលោក?
បច្ចុប្បន្នក្រុមបាល់ទះជម្រើសជាតិប៉ូឡូញស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB នាំមុខក្រុមលេខ២ សហរដ្ឋអាមេរិកដល់ទៅ៣០.២៣ពិន្ទុ។

ទោះបីខកខានឈ្នះមេដាយមាសអូឡាំពិកអស់រយៈ៤៨ឆ្នាំ ប៉ុន្តែប៉ូឡូញនៅតែជាប់ឈ្មោះជាក្រុមកំពូលលើលោក។ ប្រទេសប៉ូឡូញមានប្រវត្តិជោគជ័យខ្លាំងលើឆាកអន្តរជាតិសម្រាប់កីឡាបាល់ទះដែលជាកីឡាដ៏ពេញនិយមបំផុតមួយ។
សមិទ្ធផលដ៏អស្ចារ្យបំផុតរបស់ប្រទេសប៉ូឡូញគិតមកដល់ពេលបច្ចុប្បន្នគឺការឈ្នះមេដាយមាសអូឡាំពិករដូវក្តៅឆ្នាំ១៩៦៧, ឈ្នះជើងឯកពិភពលោកចំនួន៣លើក (១៩៧៤ ២០១៤ និង២០១៨), ឈ្នះជើងឯកអឺរ៉ុប២លើក(២០០៩ និង២០២៣) ឈ្នះពានរង្វាន់បាល់ទះលីគពិភពលោក ឆ្នាំ២០១២ និងឈ្នះពានរង្វាន់ Nations League ឆ្នាំ២០២៣។
ជោគជ័យធំបំផុតរបស់ប៉ូឡូញគឺការឈ្នះពានរង្វាន់ Memorial of Hubert Jerzy Wagner ១០លើក និងជាក្រុមដែលឈ្នះពានរង្វាន់នេះច្រើនជាងគេបំផុតគិតតាំងពីឆ្នាំ២០០៣ជាពេលដែលពានរង្វាន់នេះត្រូវបានបង្កើតឡើង។ ពានរង្វាន់ Memorial of Hubert Jerzy Wagner គឺជាការប្រកួតកីឡាបាល់ទះមិត្តភាពអន្ដរជាតិ សម្រាប់ក្រុមជម្រើសជាតិ ធ្វើឡើងជារៀងរាល់ឆ្នាំ និងរៀបចំដោយមូលនិធិ Hubert Wagner។

គិតត្រឹមឆ្នាំ២០២៤ ប៉ូឡូញគឺជាក្រុមបាល់ទះខ្លាំងបំផុតក្នុងពិភពលោក ខណៈកម្រិតក្លិបនៅលីគកំពូល PlusLiga សុទ្ធតែអាជីព និងសំបូរធន់ធានដែលទាក់ទាញកីឡាករមានទេពកោសល្យកំពូលៗទូទាំងពិភពលោកទៅលេងនៅទីនោះ។
ឆ្នាំ២០២១ ZAKSA Kędzierzyn-Koźle បានក្លាយជាក្លិបបាល់ទះប៉ូឡូញដំបូងគេបានឈ្នះជើងឯក CEV Champions League។ ក្រៅពីសមិទ្ធផលដែលបានរៀបរាប់ខាងលើក ប៉ូឡូញក៏បានឈ្នះមេដាយប្រាក់ និងសំរិទ្ធជាច្រើនទៀតក្នុងព្រឹត្តិការណ៍ធំៗជាកត្តារុញច្រានឲ្យពួកគេក្លាយជាក្រុមកំពូលលើលោក។ ជាពិសេសក្រុមជម្រើសជាតិប៉ូឡូញរកបានពិន្ទុសរុប ៥៣.៧៧ពិន្ទុ ក្នុងការប្រកួត២៤លើកដោយលទ្ធផលឈ្នះទាំង២៤លើក គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


