កីឡា
ជប៉ុន និងប៉ូឡូញ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក VNL
ក្រុមបាល់ទះជម្រើសជាតិជប៉ុន និង ប៉ូឡូញ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក 2024 FIVB Men’s Volleyball Nations League បន្ទាប់ពីបានយកឈ្នះដៃគូរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។

ជប៉ុន បានយកឈ្នះ កាណាដា ដោយលទ្ធផលមិនអាចតដៃរួច ៣សិតទល់០ គឺសិតទី១ ដោយពិន្ទុ ២៥-២៤, សិតទី២ ដោយពិន្ទុ ២៥-១៨ និងសិតទី៣ ដោយពិន្ទុ ២៦-២៤។ នេះជាការសងសឹកបានសម្រេចរបស់ជប៉ុន បន្ទាប់ពីបានចាញ់កាណាដា ដោយលទ្ធផល ២-៣ ក្នុងវគ្គសន្សំពិន្ទុក្នុងពូលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
ជ័យជម្នះនៅវគ្គ៨ក្រុមចុងក្រោយបានបើកផ្លូវឲ្យជប៉ុនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Volleyball Nations League បន្ទាប់ពីពួកគេធ្លាប់បានឡើងលើកទី១កាលពីឆ្នាំ២០២៣ និងបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ)។
កាលពីយប់មិញនេះដែរ ក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ បន្ទាប់ពីបានយកឈ្នះជម្រើសជាតិប្រេស៊ីល ដោយលទ្ធផល ៣-១។ សិតទី១ ប៉ូឡូញ បានឈ្នះ ២៥-១៨ ប៉ុន្តែសិតទី២ ប្រេស៊ីល បានឈ្នះវិញក្នុងពិន្ទុ ២៣-២៥ ខណៈពីរសិតចុងក្រោយ ប៉ូឡូញ បានឈ្នះដោយពិន្ទុ ២៥-២២ និង ២៥-១៦។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជប៉ុន ត្រូវប៉ះក្រុមឈ្នះរវាង ស្លូវេនី និងអាហ្សង់ទីន ដែលក្រុមទាំងពីរនេះសុទ្ធតែធ្លាប់ចាញ់ជប៉ុនកាលវគ្គសន្សំពិន្ទុក្នុងពូល។ ចំណែក ម្ចាស់ផ្ទះប៉ូឡូញ ក្រុមឈ្នះរវាង អ៉ីតាលី និង បារាំង ដែលសុទ្ធតែក្រុមខ្លាំង ជាពិសេសអ៉ីតាលីតែម្តង។
លទ្ធផល២គូវគ្គ៨ក្រុមចុងក្រោយ
- ជប៉ុន ៣-១ កាណាដា (២៦-២៤ ២៥-១៨ ២៦-២៤)
- ប៉ូឡូញ ៣-១ ប្រេស៊ីល (២៥-១៨ ២៣-២៥ ២៥-២២ ២៥-១៦)
កម្មវិធីប្រកួត២គូទៀតវគ្គ៨ក្រុមចុងក្រោយ
- ស្លូវេនី vs អាហ្សង់ទីន (យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤)
- អ៉ីតាលី vs បារាំង (យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤)

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


