ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ពិធីគោរពវិញ្ញាណក្ខន្ធ ធ្វើឡើងនៅស្ថានទូតវៀតណាម ប្រចាំកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូ បានសង្រួមចិត្តគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូចុង និងបានរៀបចំកូរោនផ្កាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងបានអញ្ជើញអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធ អគ្គលេខាធិការ លោក ង្វៀន ហ៊្វូចុង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ។

តាមរយៈសាររំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមផ្ទាល់ ពិតជាមានសេចក្ដីតក់ស្លុត និងសោកស្ដាយឥតឧបមាចំពោះមរណភាពរបស់ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម។ មរណភាពរបស់ លោក ង្វៀន ហ៊្វូចុង គឺជាការបាត់បង់យ៉ាងធំធេងនូវថ្នាក់ដឹកនាំគំរូដ៏ល្អ របស់ប្រទេសវៀតណាមដែលបានដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិឱ្យបន្តរីកចម្រើនឥតឈប់ឈរ និង ជាឥស្សរជនមួយរូបដែលបានចូលរួមពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


