Connect with us

ព័ត៌មានជាតិ

ទីភ្នាក់ងារ AFD ចុះពិនិត្យគម្រោងត្រៀមជួសជុលដែលខូចខាតដោយទឹកជំនន់នៅខេត្តបាត់ដំបង

បានផុស

នៅ

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងសហភាពអឺរ៉ុប(EU) ចុះពិនិត្យវឌ្ឍនភាពអនុគម្រោងអាងទឹកភាស ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល និងអនុគម្រោងជួសជុលសំណង់តាហែន និងប្រឡាយនាងលាក់ ក្នុងឃុំក្ដុលតាហែន ស្រុកបវេល នៃគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា សមាសភាពគណៈប្រតិភូដែលអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងនាពេលនេះមាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា លោកប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០មានអនុគម្រោងចំនួន៩ ដែលត្រូវអនុវត្តដូចជា អនុគម្រោងអាងទឹកភាស អនុគម្រោងប្រព័ន្ធកង្ហត អនុគម្រោងជួសជុលទំនប់សណ្ដកំពីងពួយ អនុគម្រោងជួសជុលសំណង់តាហែន និងប្រឡាយនាងលាក់ និងអនុគម្រោងជួសជុលប្រឡាយមេ (លេខ១ លេខ២ លេខ៣ លេខ៤ លេខ៥)។

ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងប្រតិភូសហភាពអឺរ៉ុប(EU) បានសម្ដែងនូវក្ដីសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដែលបានផ្ដួចផ្តើមឱ្យមានដំណើរទស្សនកិច្ចដ៏មានសារសំខាន់ ក្នុងការចុះពិនិត្យជាក់ស្ដែងដល់ទីតាំងអនុវត្តគម្រោង និងជួបជាមួយបងប្អូនប្រជាកសិករនៅតាមសហគមន៍នានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្របតាមទស្សនវិស័យ បង្កើតដោយសហគមន៍ ធ្វើការជាមួយសហគមន៍ និងដើម្បី​សហគមន៍។

សូមបញ្ជាក់ថា គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ជាផ្នែកមួយនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា(WAT4CAM) ជំហានទី១ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងពីសហភាពអឺរ៉ុប(EU) ដែលចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ ក្នុងនោះខេត្តបាត់ដំបងមានគម្រោងចំនួនពីរ ដែលត្រូវអនុវត្តគឺ ១.គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត និង ២.គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម