ព័ត៌មានអន្ដរជាតិ
លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍
តាមការចុះផ្សាយរបស់ New York Times កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤, ប្រទេសរុស្ស៊ីនិងចិន បានចាប់ផ្តើមការល្បាតរួមគ្នា នៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង និងសមុទ្រ Bering ក្បែរឆ្នេរអាឡាស្កា ខណៈកងកម្លាំងអាមេរិក បានបញ្ជូនយន្តហោះទៅប្រដេញស្ទាក់ ជាហេតុដុតបញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល។

រុស្ស៊ីបានឲ្យដឹងថា ការល្បាតរួមគ្នានេះ មានការចូលរួមពីសំណាក់ យន្តហោះផ្ទុកមីស៊ីលយុទ្ធសាស្ត្រធុន TU-95MS និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Xian H-6 របស់កងទ័ពអាកាសចិន។
ត្បិតតែប្រទេសទាំងពីរ ធ្លាប់ធ្វើការល្បាតរួមគ្នាជាច្រើនលើកច្រើនសានាពេលកន្លងមក ហើយរុស្ស៊ី តែងតែបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ហោះហើរលើសមុទ្រ Bering ក៏ដោយ ប៉ុន្តែសកម្មភាពរួមកាលពីថ្ងៃពុធ គឺជាលើកដំបូងហើយ ដែលយន្តហោះទម្លាក់គ្រាប់បែករបស់សម្ព័ន្ធមិត្តទាំងពីរ បង្ហាញវត្តមានរួមគ្នានៅតំបន់ប៉ាស៊ីហ្វិកខាងជើង។

ពាក់ព័ន្ធការល្បាតនេះដែរ ទីក្រុងមូស្គូនិងប៉េកាំង បញ្ជាក់ថា ខ្លួនមិនចង់សំដៅលើភាគីទីបីណាមួយឡើយ ហើយក្រោយមកទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) ក៏និយាយដែរថា យន្តហោះទម្លាក់គ្រាប់បែកទាំងនោះ គឺស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ និងមិនមែនជាការគំរាមកំហែងអ្វីទេ។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភារដ្ឋអាឡាស្កា លោកស្រី Lisa Murkowski បានចាត់ទុកព្រឹត្តិការណ៍នេះថាជា “ទង្វើបង្កហេតុរបស់សត្រូវដែលមិនធ្លាប់មានពីមុនមកសោះ”។

សូមបញ្ជាក់ថា ចិននិងរុស្ស៊ី បានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធចាប់តាំងពីទីក្រុងមូស្គូ ត្រូវប្រទេសលោកខាងលិច ដាក់ទណ្ឌកម្ម បន្ទាប់ពីការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងសម្ព័ន្ធមិត្តទាំងពីរ ត្រូវបានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ឃ្លាំមើលមិនដាច់កន្ទុយភ្នែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែក ចិន-រុស្ស៊ី ហោះរួមគ្នាលើដែនទឹកជុំវិញ ជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


