ព័ត៌មានអន្ដរជាតិ៣ years ago
ថៃ ស្នើបញ្ឈប់ការធ្វើតេស្តមេរោគអេដស៍សម្រាប់អ្នកស្វែងរកការងារ និងឈប់រើសអើងអ្នកផ្ទុកមេរោគអេដស៍
ក្រសួងការងារប្រទេសថៃ បានស្នើឲ្យបណ្តាក្រុមហ៊ុនទាំងអស់ បញ្ឈប់ការវិធានការធ្វើតេស្តជំងឺអេដស៍សម្រាប់អ្នកដាក់ពាក្យចូលធ្វើការ ដើម្បីចូលរួមបញ្ចប់ការរើសអើងនៅកន្លែងការងារ។ នាយកដ្ឋានការពារការងារ និងសុខាមាលភាព បាននិយាយថា ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៣០% បានរាយការថា ធ្លាប់ទទួលរងការរើសអើងពីបុគ្គលិកដទៃនៅកន្លែងធ្វើការរបស់ពួកគេ ទាំងអំឡុងពេលដាក់ពាក្យស្វែងរកការងារ និងបន្ទាប់ពីជាប់ជាបុគ្គលិក។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin កាលពីថ្ងៃអង្គារ៍ បានជំរុញឲ្យគ្រប់និយោជិកទាំងអស់ បញ្ចប់សកម្មភាពរើសអើងផ្សេងៗទៅលើក្រុមអ្នកផ្ទុកមេរោគអេដស៍។ មូលនិធិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ហៅកាត់ FAR បាននិយាយថា ពលរដ្ឋថៃប្រមាណ...