កីឡា
កីឡាការិនីឆ្នើម Zhu Ting ប្រកាសវិលចូលក្រុម បាល់ទះជម្រើសជាតិនារីចិន
កីឡាការិនីឆ្នើម Zhu Ting វ័យ២៩ឆ្នាំ បានប្រកាសពីការចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិនារីចិនវិញហើយ បន្ទាប់ខកខានជាមួយក្រុមជម្រើសជាតិតាំងពីឆ្នាំ២០២២ ក្រោយពីរបួសជាសះស្បើយ។

ការវិលត្រឡប់មកវិញ Zhu Ting បានប្ដេជ្ញាចិត្តជួយក្រុមនារីចិនឲ្យមានឈ្មោះឡើងវិញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤។ កីឡាការិនីរូបនេះបានជួយក្រុមនារីចិនឈ្នះមេដាយមាសអូឡាំពិកឆ្នាំ២០១៦ និងជាកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូក្នុងឆ្នាំ២០២១។ បន្ទាប់ពីជាសះស្បើយរបួសកដៃ Zhu បានត្រឡប់ចូលទីលានបាល់ទះវិញ កាលពីខែតុលា ឆ្នាំ២០២២ ជាមួយក្រុម Savino Del Bene Scandicci របស់ប្រទេសអុីតាលី ប៉ុន្តែនាងមិនបានចូលរួមជាមួយក្រុមជម្រើសជាតិទេ។

ក្រោយអវត្តមានកីឡាការិនីឆ្នើមខាងលើ ក្រុមនារីចិនធ្វើមិនសូវបានល្អទេ ក្នុងព្រឹត្តិការណ៍ FIVB Road to Paris Volleyball Qualifiers នៅក្នុងទីក្រុង Ningbo កាលពីខែកញ្ញាឆ្នាំមុន ដោយបញ្ចប់ត្រឹមលេខ៣ក្នុងពូល។ បច្ចុប្បន្នក្រុមបាល់ទះនារីចិនឈរលេខរៀងទី៦ លើពិភពលោក និងជាក្រុមអាស៊ីមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្នុងតារាង FIVB ជាតំណែងមួយដែលធានាបានកៅអីទៅកាន់ទីក្រុងប៉ារីស ប៉ុន្តែពួកគេត្រូវប្រកួត VNL Preliminary Phase ដើម្បីបន្តឈរក្នុងចំណាត់ថ្នាក់ល្អ។

កីឡាការិនី Zhu Ting បាននិយាយថា ៖««នៅពេលខ្ញុំចូលនិវត្តន៍ មានមន្ត្រីមកពីការិយាល័យកីឡា Henan រដ្ឋបាលកីឡាចិន និងសមាជិកជម្រើសជាតិជាច្រើនបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង។ ពួកគេបានទាក់ទងខ្ញុំ លើកទឹកចិត្ត និងបញ្ចុះបញ្ចូលខ្ញុំ។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ អ្នកចាត់ការរបស់ខ្ញុំគឺអ្នកស្រី Lang Ping បានលើកទឹកចិត្តខ្ញុំយ៉ាងខ្លាំង ឲ្យវិលត្រឡប់ចូលក្រុមជម្រើសជាតិវិញ។

អ្នកស្រី Lang Ping ជាអីតតកីឡាការិនីបាល់ទះជម្រើសជាតិចិននិងជាអតីតគ្រូបង្វឹកក្រុមបាល់ទះនារីចិន។ លោកស្រីជាកម្លាំងចិត្តដ៏សំខាន់ដែលជំរុញនាងឲ្យវិលចូលជម្រើសជាតិវិញ។ ជាពិសេសការដាក់គោលដៅជួយក្រុមជម្រើសជាតិ ដណ្ដើមមេដាយក្នុងកីឡាអូឡាំពិក នៅប្រទេសបារាំង។
កីឡាការិនី Zhu Ting បានបន្ថែមថា ៖«ខ្ញុំនឹងខំធ្វើឲ្យបានល្អក្នុងការប្រកួតដែលនៅសល់ក្នុងលីគអុីតាលី Serie រដូវកាលនេះ។ បន្ទាប់មក ខ្ញុំនឹងផ្តោតលើការស្តារឡើងវិញនូវកាយសម្បទា។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមបាល់ទះនារីចិនទទួលបានកៅអីនៅអូឡាំពិកទីក្រុងប៉ារីស»៕

សមិទ្ធផលដែល Zhu Ting បានជួយក្រុមជម្រើសជាតិនារីចិន
- មេដាយមាសអូឡាំពិក (Olympic Games) ឆ្នាំ២០១៦
- មេដាយមាសពិភពលោក (World Cup) ឆ្នាំ២០១៥
- មេដាយមាសពិភពលោក (World Cup) ឆ្នាំ២០១៩
- មេដាយមាសពិភពលោក (World Grand Championship Cup) ឆ្នាំ២០១៧
- មេដាយមាសកីឡាអាស៊ី (Asian Games) ឆ្នាំ២០១៨
- មេដាយមាសជើងឯកអាស៊ី (Asian Championship) ឆ្នាំ២០១៥
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Volleyballworld
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


