សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិឥណ្ឌូនេសុី១១នាក់ ពាក់ព័ន្ធគ្រឿងញៀន
ម្លាំងនគរបាលឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេសុីសរុបចំនួន១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះសំណាក់មួយកន្លែង បន្ទប់លេខ៤០៦ និង៤០៥ ជាន់ទី៤ តាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមនគរបាលបានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីតំណាងស្ថានទូតឥណ្ឌូនេសុី មានជនសង្ស័យមួយក្រុម ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន បានគេចខ្លួនពីខណ្ឌចំការមន មកសង្ងំលួចលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងជំនាញ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ធ្វើការស្រាវជ្រាវ ដោយមានការសហការពីតំណាងស្ថានទូតឥណ្ឌនេសុី និងសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់ មានជនបរទេសកំពុងសង្ងំលាក់ខ្លួន ទីបំផុតនៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងជំនាញខណ្ឌ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ឡើងទៅបង្ក្រាបចាប់ខ្លួនបានជនសង្ស័យចំនួន១០នាក់ នៅក្នុងបន្ទប់លេខ៤០៦ ដកហូតបានវត្ថុតាង គ្រឿងញៀន ឧបករណ៍ជក់មួយចំនួន និងនៅបន្ទប់លេខ៤០៥ ឃាត់ខ្លួនស្ត្រីជនជាតិឥណ្ឌូនេសុី ម្នាក់ ដែលក្រុមជនសង្ស័យនាំឱ្យសម្រាកនៅក្នុងបន្ទប់នោះ ។

បើតាមម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា គាត់មិនដែលស្គាល់ក្រុមជនសង្ស័យទាំងនោះទេ ទើបតែនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រុមជនបរទេសទាំងនោះ ចំនួន១០នាក់ មកជួលមួយបន្ទប់ស្នាក់នៅ ងឿងឆ្ងល់តែ មនុស្សដល់ទៅ១០នាក់ ជួលតែមួយបន្ទប់ បន្ទាប់មកក្រុមទាំងនោះ បានហៅស្ត្រីម្នាក់ទៀត ដោយជួលបន្ទប់ទល់មុខគ្នា កាន់តែសង្ស័យ តែមិនហ៊ានរាយការណ៍ភ្លាមទេ រហូតដល់ខាងសមត្ថកិច្ចស្រាវជ្រាវសាកសួររឿងជនបរទេសស្នាក់នៅរាយការណ៍ប្រាប់ជាតម្រុយមួយដល់កម្លាំងជំនាញ និងតំណាងស្ថានទូត ស្រាវជ្រាវ រហូតដល់ចាប់ឃាត់ខ្លួនបានចំនួន១១នាក់ ស្រី១នាក់ ដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យទាំង១១នាក់ បន្ទាប់ពីចាប់ឃាត់ខ្លួនបាន នគរបាលនាំទៅកាន់ផ្នែកជំនាញខណ្ឌ រង់ចាំអ្នកបកប្រែដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


