នយោបាយ
បក្សប្រជាធិបតេយ្យមូលដ្ឋាន ជ្រើសក្បាលម៉ាស៊ីនថ្មី ដោយលោក យ៉េង វីរៈ ដកខ្លួនចេញពីប្រធានបក្ស
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយលោក សេក សុខា ត្រូវបានជ្រើសរើសឱ្យកាន់តួនាទីជាប្រធានបក្ស ជំនួសប្រធានចាស់ គឺលោក យ៉េង វីរៈ។

ការរុះរើក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានពេលនេះ គឺធ្វើឡើងតាមរយៈសមាជ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីប្រធានគណៈកម្មាធិការទាំង៣ របស់គណបក្សនេះបានផុតអាណត្តិ។ សេចក្ដីប្រកាសនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឱ្យដឹងដូច្នេះថា៖ «នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀបចំសមាជបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្ស បន្ទាប់ពីប្រធានគណៈកម្មាធិការទាំងបីរបស់គណបក្សបានផុតអាណត្តិ»។

តាមរយៈការបោះឆ្នោតដោយសំងាត់ គឺអង្គសមាជនេះ បានសម្រេចបោះឆ្នោតជ្រើសរើសលោក សេក សុខា ឱ្យធ្វើជាប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មាន អ៊ាង ធ្វើជាប្រធានគណៈកម្មាធិការនាយក និងលោក ធួក បូណា ជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ជំនួសលោកស្រី ប្រុក វ៉ាន្នី។
ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ ត្រូវបានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា ធ្វើឡើងតាមលក្ខន្តិកៈរបស់គណបក្សដែលគណៈកម្មាធិការនីមួយៗ ត្រូវបានកំណត់អាណត្តិដឹកនាំបានត្រឹម ២អាណត្តិ ពោល គឺរយៈពេលយ៉ាងយូរ១០ឆ្នាំប៉ុណ្ណោះ។

គួរជម្រាបដែរថា កន្លងទៅ អតីតក្បាលម៉ាស៊ីនសំខាន់ៗមួយចំនួនរបស់បក្សប្រជាធិបតេយ្យ ដូចជា លោក យ៉ង សាំងកុមារ លោក សាម អ៊ីន និងលោក ឡឹក សុធា ជាដើម បានសម្រេចចិត្តដើរចេញពីបក្សនេះជាបន្តបន្ទាប់ ដោយមកចុះចូលជាមួយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


