សន្តិសុខសង្គម
អភិបាលរាជធានី៖ សមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវល្បាតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងណែនាំពលរដ្ឋឲ្យប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យនាឱកាសចូលឆ្នាំថ្មី
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំងសមត្ថកិច្ចជំនាញ យកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធ ជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គីភ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការណែនាំរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ មេសា នៅសាលារាជធានីភ្នំពេញ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ភ្លើងឆេះស្រួលតែពន្លត់ភ្លើងវាលំបាកដូច្នេះយើងត្រូវយកចិត្តទុកដាក់បង្ការជាមុនពីគ្រោះអគ្គិភ័យកុំអោយកើតមាននៅពេលអាកាសធាតុ កំពុងក្តៅខ្លាំងត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត។ លោក ឃួង ស្រេង ក៏បានជំរុញអោយអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរឿងណាដែលកើតឡើងអោយទាន់ពេលព្រោះរឿងតូច១អាចក្លាយជាអគ្គិភ័យបាន នឹងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

លោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យមានការធ្វើការរួមគ្នាដោយបែងចែកកម្លាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ។

លោក មាន ចាន់យ៉ាដា និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលទទួលការងារសន្តិសុខសណ្តាប់ធ្នាប់បានលើកឡើងថា ពាក់ពន្ធ័នឹងសង្គ្រាន្តឆ្នាំនេះ យើងបានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧មេសាមុននឹងក្រោយបុណ្យចូលឆ្នាំ។ សង្គ្រាន្តឆ្នាំនេះមានលក្ខណៈផុសផុលជាងរាល់ឆ្នាំ។ ទាំងថ្នាក់រាជធានីភ្នំពេញ,ថ្នាក់ខណ្ឌ,សង្កាត់,សាលារៀន តាមវត្តអារាមក៏ដូចតាមក្រុមហ៊ុនឯកជននានាដោយមានការរៀបចំផែនការយ៉ាងម៉ត់ចត់រួមទាំងការពង្រឹងសន្តិសុខនៅតាមទីតាំងសប្បាយភាពនានាពិសេសនៅរមណីយ៏ដ្ឋានវត្តភ្នំ,ការបង្កើតទីបញ្ជាការស្រាលតាមទីតាំងសប្បាយភាព។

សូមបញ្ជាក់ថា ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និង សង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលំអអំពូលភ្លើងចំរុះពណ៏ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយ៏មានទាញព្រាត់,ចោលឈូង,បោះអង្គុញ លាក់កន្សែងជាដើម។នេះជាឆ្នាំទី១អាណត្តិទី៧ដែលដឹកនាំដោយសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលកម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


