ព័ត៌មានអន្ដរជាតិ
ទាហាន មីយ៉ាន់ម៉ា ដកថយចេញព្រំដែន ថៃ ក្រោយផ្ទុះការប្រយុទ្ធគ្នាជាច្រើនថ្ងៃ
យោធាមីយ៉ាន់ម៉ាប្រហែល ២០០ នាក់បានជម្លៀសចេញពីស្ពានតភ្ជាប់ពីទីក្រុងព្រំដែន Myawaddy ទៅកាន់ប្រទេសថៃ ក្រោយផ្ទុះអាវុធដាក់គ្នាជាច្រើនថ្ងៃពីសំណាក់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលយោធា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមេសានេះ ។
ការដកថយរបស់ទាហានរដ្ឋាភិបាលនៅទីក្រុង Myawaddy ដែលនៅជាប់នឹងស្រុក Mae Sot របស់ប្រទេសថៃ ក៏បង្ហាញពីការបាត់បង់ទំនុកចិត្តនៅច្រកព្រំដែនដ៏សំខាន់មួយផ្សេងទៀតផងដែរ ជាពិសេសបញ្ហាផ្លូវល្បឿនលឿនតភ្ចាប់ទៅកាន់ផ្នែកខ្លះនៃភាគកណ្តាលរបស់មីយ៉ាន់ម៉ា ស្របពេលដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក៏កំពុងបាក់ទ័ពនៅក្នុងតំបន់ព្រំដែន ក្រោយការប្រយុទ្ធជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ ។
យោងតាមអ្នកនាំពាក្យនៃសហភាពជាតិ Karen (KNU) ដែលដឹកនាំការវាយលុកលើទីក្រុង Myawaddy បាននិយាយថា ទាហានយោធាប្រហែល ២០០ នាក់បានរត់ភៀសខ្លួនទៅប្រមូលផ្តុំនៅច្រកព្រំដែនចូលទៅក្នុងប្រទេសថៃ ខណៈអាជ្ញាធរថៃកំពុងពិភាក្សាជាមួយទាហាន ដើម្បីសម្រេចថាតើត្រូវផ្តល់ជម្រកដល់ពួកគេឬអត់ ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាចុងក្រោយបំផុតរវាងក្រុមឧទ្ទាមជាមួយយោធារដ្ឋាភិបាលបានធ្វើឲ្យប្រជាជនមីយ៉ាន់រាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសថៃ ខណៈជាធម្មតាមានមនុស្សប្រហែល ២,០០០ នាក់បានចាកចេញពីទីក្រុង Myawaddy ឆ្លងចូលស្រុក Mae Sot ប៉ុន្តែរយៈពេល ៣ ថ្ងៃចុងក្រោយនេះចំនួនអ្នកភៀសខ្លួនឡើងដល់ជិត ៤,០០០ នាក់ក្នុងមួយថ្ងៃ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


