ជីវិតកម្សាន្ដ
មាស សុខសោភា ចេញការឆ្លើយតបចិត្តត្រជាក់ ក្រោយរងការរិះគន់បទ “កុំបាញ់ទឹកដាក់មុខអូន”
តារាចម្រៀងសម្លេងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា ស្របពេលដែលថ្មីៗនេះរងការរិះគន់ពីសំណាក់មហាជនអ្នកគាំទ្រក្រោយប្រកាសចេញបទចម្រៀងថ្មី “កុំបាញ់ទឹកដាក់មុខអូន” នោះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ នាងបានចេញមុខឆ្លើយតបជាលើកដំបូងទៅកាន់អ្នកគាំទ្រ។

ទោះបីជាយ៉ាងណាអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀតនោះ គឺការឆ្លើយតបរបស់អ្នកនាង មាស សុខសោភា ហាក់មានចិត្តត្រជាក់មិនវាយបកទៅកាន់អ្នកគាំទ្រដោយពាក្យសម្តីមិនល្អឡើយ។ មាស សុខសោភា បានបញ្ជាក់ថា នាងគ្មានសិទិ្ធទៅបង្ខំឲ្យលោកអ្នកក្នុងការបញ្ចេញយោបល់ឡើយ។
អ្នកនាង មាស សុខសោភា បានលើកឡើងថា «សិល្បៈចម្រៀងដែរខ្ញុំនិងក្រុមកាងាររបស់ខ្ញុំបង្កើតឡើងមកសម្រាប់អ្នកគាំទ្ររបស់ខ្ញុំទទួលបានសេចក្តីសុខទៅតាមមនោអារម្មណ៍នៃការគិតរបស់គាត់ តែបើលោកទាំងឡាយស្តាប់ចម្រៀងរបស់ខ្ញុំហើយទទួលបាននៅសេចក្តីទុក្ខនោះ ក៏ខ្ញុំមិនមានសិទិ្ធទៅបង្ខំឲ្យលោកអ្នកក្នុងការបញ្ចេញយោបល់របស់គាត់ឡើយ»។

កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា បានប ន្ថែមទៀតថា «ព្រោះថា សេចក្តីសុខពិតប្រាកដគឺ ជាភាវធម្មជាតិមួយដែលផ្តើមចេញមកពីកិលេស «ល្អ» អរគុណបងប្អូនគាំទ្រដោយក្តីគោររពស្រលាញ់អំពីនាងខ្ញុំ»។
សូមបញ្ជាក់ថា កាលពីថ្មីៗបន្ទាប់ពីប្រកាសត្រៀមចេញMVបទ “កុំបាញ់ទឹកដាក់មុខអូន” មិនទាន់បានប៉ុន្មានផងស្រាប់តែតារាចម្រៀងសំនៀងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា បានរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។

គេកត់សម្គាល់ថា តារាចម្រៀងស្រីអ្នកនាង មាស សុខសោភា កន្លងមកថ្វីត្បិតតែនាងចាក់ចេញពីទ្រនុំចាស់ផលិតកម្មថោនច្រើនឆ្នាំហើយពិតមែនតែសម្រាប់ទីផ្សាគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរបស់នាងនៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអន់ថយឡើយ។ ប៉ុន្តែទើបថ្មីៗនេះ បែរជារងការរិះគន់យ៉ាងចាស់ដៃក្រោយចេញបទ “កុំបាញ់ទឹកដាក់មុខអូន” ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


