ជីវិតកម្សាន្ដ
Miss Grand ថៃ ឆ្នាំ២០២៤ ប្រតិកម្មតបវិញ ក្រោយគេចោទថាទិញមកុដ
នៅវគ្គផ្តាច់ព្រ័ត្រ Miss Grand Thailand ឆ្នាំ ២០២៤ បានបញ្ចប់ទៅដោយជ័យលាភីនៃសម្រស់តំណាងឲ្យខេត្ត Phuket គឺជាបវរកញ្ញា Malin Chara Anan ខណៈដែលជ័យជម្នះរបស់នាងរហូតមកដល់សព្វថ្ងៃនេះ នៅតែទទួលបានភាពចម្រូងចម្រាសជាច្រើនលើវេទិកាសម្រស់ ទាក់ទិននឹងពាក្យគេចោទថានាងចាយលុយទិញមកុដ។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រាជិនីសម្រស់រូបនេះ មានកម្ពស់ត្រឹមតែ ១.៦៥ ម៉ែត្រប៉ុណ្ណោះ ដែលចាត់ទុកថាជាកម្ពស់ទាបបំផុតក្នុងចំណោមម្ចាស់មកុដ Miss Grand Thailand ពីមុន។ លើសពីនេះ សម្រស់ Malin Chara Anan ក៏មិនលេចធ្លោខ្លាំងដែរ។ នាងមានមុខមាត់ដូចមនុស្សស្រីទូទៅ គ្មានភាពលេចធ្លោចេញពីដងខ្លួន ហើយនាងក៏មានគុណវិបត្តិនៃការមានភ្នែកមិនស្មើគ្នាផងដែរ។

ដូច្នេះហើយ នៅពេលដែល Malin ឡើងទទួលមកុដ មានការចោទប្រកាន់ជាច្រើនថា នាងទទួលបានការពេញចិត្តពីលោក ណាវ៉ាត់ត្រា ដែលជាប្រធាន Miss Grand International ។ កន្លងមក Malin ក៏បានឈ្នះពានរង្វាន់បន្ទាប់បន្សំដ៏សំខាន់មួយគឺពានរង្វាន់ Boss Choice Awards ដែលជ្រើសរើសដោយលោក ណាវ៉ាត់ផងដែរ។
ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីប្រឈមមុខនឹងការចោទប្រកាន់ទាំងនេះ Malin Chara Anan បានចេញមុខឆ្លើយតបដោយត្រង់នៅក្នុងការបង្ហោះដំបូងលើទំព័រផ្ទាល់ខ្លួនថា៖ «ព្រោះខ្ញុំសក្ដិសម»។ ក្រោយមកទៀត ទើបទស្សនិកជនបាននិយាយថា ថ្វីត្បិតតែរូបសម្រស់ធម្មតារបស់នាងសាមញ្ញក៏ពិតមែន ប៉ុន្តែ Malin ត្រូវបានលោក ណាវ៉ាត់ត្រា ពេញចិត្ត ដោយសារតែនាងមានប្រវត្តិសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍។
សូមជម្រាបជូនថា Malin Chara-anan មានអាយុ ២៧ ឆ្នាំ ជា CEO នៃម៉ាកគ្រឿងសំអាង និង KOL នៅលើបណ្តាញសង្គម។ នាងក៏មានហាងកាហ្វេ ស្ប៉ា ហាងកែសម្ផស្សព្រមទាំងមានទំព័រផ្ទាល់ខ្លួនដែលមានអ្នកតាមដានជាង ៤០ ម៉ឺននាក់ថែមទៀតផង។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យអាជីវកម្មរបស់ការប្រកួតប្រជែងកាន់តែខ្លាំង អ្នកគាំទ្រជឿថា ការឡើងគ្រងមកុដបស់ Malin Chara-anan មិនគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ក៏មានទស្សនិកជនជាច្រើនបានបញ្ចេញមតិចំៗថា លោក ណាវ៉ាត់ត្រា ជ្រើសរើសMalin ជារាជនីសម្រស់ ព្រោះនាងជាអ្នកមាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រងឈុតអប្សរាលើទឹកដី កម្ពុជា ម្ចាស់មកុដ MU ទទួលការសរសើរយ៉ាងគគ្រឹកគគ្រេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


