ព័ត៌មានអន្ដរជាតិ
ថៃ ស្នើបញ្ឈប់ការធ្វើតេស្តមេរោគអេដស៍សម្រាប់អ្នកស្វែងរកការងារ និងឈប់រើសអើងអ្នកផ្ទុកមេរោគអេដស៍
ក្រសួងការងារប្រទេសថៃ បានស្នើឲ្យបណ្តាក្រុមហ៊ុនទាំងអស់ បញ្ឈប់ការវិធានការធ្វើតេស្តជំងឺអេដស៍សម្រាប់អ្នកដាក់ពាក្យចូលធ្វើការ ដើម្បីចូលរួមបញ្ចប់ការរើសអើងនៅកន្លែងការងារ។

នាយកដ្ឋានការពារការងារ និងសុខាមាលភាព បាននិយាយថា ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៣០% បានរាយការថា ធ្លាប់ទទួលរងការរើសអើងពីបុគ្គលិកដទៃនៅកន្លែងធ្វើការរបស់ពួកគេ ទាំងអំឡុងពេលដាក់ពាក្យស្វែងរកការងារ និងបន្ទាប់ពីជាប់ជាបុគ្គលិក។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin កាលពីថ្ងៃអង្គារ៍ បានជំរុញឲ្យគ្រប់និយោជិកទាំងអស់ បញ្ចប់សកម្មភាពរើសអើងផ្សេងៗទៅលើក្រុមអ្នកផ្ទុកមេរោគអេដស៍។
មូលនិធិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ហៅកាត់ FAR បាននិយាយថា ពលរដ្ឋថៃប្រមាណ ៤៧០ ០០០នាក់ កំពុងរស់នៅជាមួយមេរោគអេដស៍។ យ៉ាងណា ពួកគេនៅតែមានសិទ្ធិស្មើគ្នានិងពលរដ្ឋផ្សេងទៀត ក្នុងការទទួលបានការងារ និងការគោរពនៅកន្លែងធ្វើការ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


