វប្បធម៌ ជំនឿ
សៀវភៅមហាសង្ក្រាន្តខ្មែរ បង្ហាញថា ឆ្នាំ២០២៤ មានគ្រាស ៤ ដង ដោយនៅសល់ ២ ដងទៀត
តាមសៀវភៅ មហាសង្ក្រាន្ត ឆ្នាំរោង ឆស័ក របស់ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថា បាតុភូតលើផ្ទៃមេឃ ឆ្នាំ២០២៤ មានគ្រាសចំនួន ៤ដង ដែលសូរ្យគ្រាស មានចំនួន ២ដង និង ចន្ទគ្រាស មានចំនួន ២ដង ទៅតាមតំបន់ផ្សេងៗ នៃពិភពលោក ដោយក្នុងនោះ គ្រាសចំនួន ២ ទើបបានបញ្ចប់ថ្មីៗនេះ។

១. នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ចុល្លសករាជ១៣៨៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មានចន្ទគ្រាស ជាស្រមោលព្រាលៗ (Penumbral Eclipse of the Moon) មើល ឃើញភាគច្រើននៅទ្វីបអឺរ៉ុប អាស៊ីខាងជើង/ខាងកើត ភាគច្រើននៃអូស្ត្រាលី ភាគច្រើននៃទ្វីប អាហ្វ្រិក អាមេរិកខាងជើង/ត្បូង ប៉ាស៊ីហ្វិកអាត្លង់ទិក អាក់ទិក អង់តាក់ទិក។ ចាប់ផ្តើមពីម៉ោង ១១ និង ៥១នាទី ហើយបញ្ចប់នៅម៉ោង ១៦ និង ៣៥នាទី។ នៅភ្នំពេញ និងកម្ពុជាយើងមើលមិនឃើញទេ។

២. នៅរាត្រីថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ចុល្លសករាជ១៣៨៥ ត្រូវនឹង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ មានសូរ្យគ្រាសជាសារពើត្រាស (Total Eclipse of the Sun) មើលឃើញ នៅអឺរ៉ុបខាងលិច អាមេរិកខាងជើង/ខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក អាក់ទិក។ ចាប់ផ្តើមពី ម៉ោង ២២ និង ៤២នាទី នៃថ្ងៃទី០៨ ខែមេសា ហើយបញ្ចប់នៅម៉ោង ២ និង ៥៥នាទី រំលងអាធ្រាត (ថ្ងៃ ០៩ ខែមេសា)។ នៅភ្នំពេញមើលមិនឃើញនោះទេ។

៣. នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ចុល្លសករាជ១៣៨៦ ត្រូវនឹង ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៤ មានចន្ទគ្រាសជាអឌ្ឍគ្រាស (Partial eclipse of the Moon) មើលឃើញនៅអឺរ៉ុប ភាគច្រើននៃអាស៊ី អាហ្វ្រិកា អាមេរិកខាងជើង អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហា សមុទ្រឥណ្ឌា អាក់ទិក អង់តាក់ទិក។ ចាប់ផ្តើមពីម៉ោង ៧ និង ៣៩នាទី ហើយបញ្ចប់នៅម៉ោង ០ និង ១៧នាទី។ នៅក្នុងតំបន់ភ្នំពេញ នៃកម្ពុជាយើងមើលមិនឃើញជាទេ។

៤. នៅក្នុងរាត្រីថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ចុល្លសករាជ១៣៨៦ ត្រូវនឹងថ្ងៃ ទី០២ ខែតុលា ឆ្នាំ២០២៤ មានសូរ្យគ្រាសជារូបចិញ្ចៀន (Annular Eclipse of the Sun) មើលឃើញ នៅភាគខាងត្បូង នៃអាមេរិកខាងជើង ភាគច្រើន នៃអាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក អង់តាក់ទិកា។ ចាប់ផ្តើមពីម៉ោង ២២ម៉ ៤៣នាទី នៃរាត្រីថ្ងៃទី០២ ខែតុលា ហើយបញ្ចប់នៅវេលា ម៉ោង ៣ និង ៣៧នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា។ នៅក្នុងរាជធានីភ្នំពេញ នៃកម្ពុជា យើងមើលមិនឃើញជាទេ។

គួរបញ្ជាក់ថា តាមរយៈ តាមសៀវភៅ មហាសង្ក្រាន្ត ឆ្នាំរោង ឆស័ក របស់ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានបង្ហាញ និងឃើញជាក់ស្ដែងថា គ្រាសចំនួន ២បាន កន្លងផុតទៅហើយ ដោយនៅសល់ ចន្ទគ្រាស និង សូរ្យគ្រាស ២ទៀត នឹងកើតឡើង។ ដូចនេះមានតែរង់ចាំតាមដានព័ត៌មានសាកលបន្ត តើនឹងមានមែន ឬយ៉ាងណា បើទោះកម្ពុជា មើលមិនឃើញក្ដី៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


