កីឡា
ទីបំផុត ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ជាក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ បន្ទាប់ពីទទួលបានជ័យជម្នះទាំងលំបាកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ការប្រកួតជើងទី២ បឹងកេត ពិតជាធ្វើបានល្អខ្លាំងមែនទែនដោយបានព្យាយាមបិទតំបន់ប្រយុទ្ធរបស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានយ៉ាងល្អ។ មិនត្រឹមតែរារាំងចង្វាក់លេងរបស់ម្ចាស់ផ្ទះបានល្អប៉ុណ្ណោះទេ ប៉ុន្តែបានទម្លាយសំណាញ់ទីរបស់ព្រះខ័នរាជស្វាយរៀង២គ្រាប់នៅវគ្គ១។

ព្រះខ័នរាជស្វាយរៀងបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចទម្លាយសំណាញ់ទីរបស់បឹងកេត។ រហូតដល់នាទីទី៩០ទើបម្ចាស់ផ្ទះរកបានគ្រាប់បាល់ជ័យជម្នះតាមរយៈតែតរបស់ខ្សែការពារ សារ៉េត គ្រីយ៉ា។ ដូច្នេះសរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង បានឈ្នះបឹងកេត ដោយលទ្ធផល ៤-៣ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ចំណែកនៅកីឡដ្ឋានស្មាត អអេសអិន ក្រុមវិសាខា ក៏ធ្វើបានល្អដោយបានទម្លាយសំណាញ់ទីរបស់ម្ចាស់ផ្ទះភ្នំពេញក្រោន ដើម្បីនាំមុខ ០-១ នៅវគ្គទី១ដោយកីឡាករ Bastos Jonata នៅនាទី២៩។ ភ្នំពេញក្រោនបានព្យាយាមសម្រុកយ៉ាងខ្លាំងរហូតដល់នាទីបន្ថែម ៩០+១០ ទើបអាចរកបានគ្រាប់បាល់តាមស្មើ ១-១ ដោយខ្សែការពារសញ្ជាតិមីយ៉ាន់ម៉ា SOE MOE KYAW។ ដូច្នេះក្រុមទាំងពីរត្រូវបន្ថែមម៉ោង១៥នាទីពីរដង។

ការបន្ថែម១៥នាទីពីរដង សម្រាប់១៥នាទីដំបូងគ្មានគ្រាប់បាល់ទេ ប៉ុន្តែនៅដើមនាទី១៥នាទីលើកទី២ ភ្នំពេញក្រោនរកបានគ្រាប់បាល់ជ័យជម្នះដោយខ្សែប្រយុទ្ធ លឹម ពិសុទ្ធ។ ត្រឹមនេះមិនទាន់អស់គ្រាប់បាល់ទេ ប្រាក់ ធីវ៉ា បានរកគ្រាប់បាល់ទី៣ក្នុងការប្រកួតនេះនៅនាទី១១៣ និងនៅនាទី១២២ Shintaro រកបាន១គ្រាប់ទៀតដើម្បីឲ្យ ភ្នំពេញក្រោន ទទួលបានជ័យជម្នះលើវិសាខា ដោយលទ្ធផល ៤-១។ សរុបទាំងពីរជើងភ្នំពេញក្រោនឈ្នះ ៦-៣។
នេះជាលើកដំបូងដែលភ្នំពេញក្រោន បានឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ បន្ទាប់ពីពួកគេធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រចុងក្រោយបំផុតកាលពីឆ្នាំ២០១០។
នៅវគ្គផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ជួប ភ្នំពេញក្រោន ដើម្បីដណ្តើមជើងឯក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


