កីឡា
មុនចាញ់យប់មិញ វិសាខាមានកំណត់ត្រាឈ្នះច្រើនបំផុត ក្នុងពានសម្តេចតេជោ
វិសាខាជាក្លិបបាល់ទាត់មួយមានកំណត់ត្រាមិនចាញ់យូរជាងគេបំផុតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានចូលរួមប្រកួតកាលពីឆ្នាំ២០២០។ ក្នុងរយៈពេលជិត៤ឆ្នាំចុងក្រោយនេះ វិសាខា បានឆ្លងកាត់២៣ប្រកួត និងក្លាយជាម្ចាស់ជើងឯក៣រដូវកាលជាប់គ្នាពោលគឺរដូវកាល២០២០ ២០២១ និង ២០២២។

សម្រាប់រដូវកាល២០២៣-២៤ ជាពេលដែលការប្រកួតត្រូវបានអនុញ្ញាតឲ្យមានកីឡាករបរទេសចូលរួមប្រកួត វិសាខាបានធ្វើដំណើរមកដល់វគ្គពាក់កណ្តាលដោយជើងទី១ស្មើគ្នា ២-២ និងជើងទី២ចាញ់ ៤-១ ជាមួយភ្នំពេញក្រោន។

នេះជាបរាជ័យលើកដំបូងរបស់វិសាខាក្នុងពានរង្វាន់សម្តេចតេជោក្នុង៤រដូវកាលចុងក្រោយ និងជាបរាជ័យដែលបានបញ្ចប់កំណត់ត្រាជ័យជម្នះយូរបំផុតរបស់ខ្លួន២៣ប្រកួតគឺឈ្នះ២២ និងចាញ់១។


ស្ថិតិ២៣ប្រកួតចុងក្រោយរបស់វិសាខាក្នុងពានរង្វាន់សម្តេចតេជោ
ឆ្នាំ២០២០
- ថ្នាក់ជាតិ (វគ្គ១៦ក្រុមចុងក្រោយ)
១. ត្បូងឃ្មុំ ១-៤ វិសាខា (ជើងទី១)
២. វិសាខា ៩-០ ត្បូងឃ្មុំ (ជើងទី២)
- វគ្គ៨ក្រុមចុងក្រោយ
៣. បឹងកេត ១-១ វិសាខា (ជើងទី១
៤. វិសាខា ៣-៣ បឹងកេត (ជើងទី២) ប៉េណាល់ទី ៤-៣
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
៥. ព្រៃវែង ១-១ វិសាខា (ប៉េណាល់ទី ៨-៩)
- វគ្គផ្តាច់ព្រ័ត្រ
៦. ណាហ្គាវើលដ៍ ០-២ វិសាខា (ឈ្នះជើងឯកលើកទី១)
ឆ្នាំ២០២១
- ថ្នាក់ជាតិ (វគ្គ១៦ក្រុមចុងក្រោយ)
៧. វិសាខា ៨-០ ខេត្តបន្ទាយមានជ័យ
- វគ្គ៨ក្រុមចុងក្រោយ
៨. វិសាខា ៦-០ អាស៊ីអឺរ៉ុប យូណាញធិត
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
៩. បឹងកេត ១-២ វិសាខា
- វគ្គផ្តាច់ព្រ័ត្រ
១០. វិសាខា ២-២ ព្រះខ័នរាជស្វាយរៀង (ប៉េណាល់ទី ៥-៤) (ឈ្នះជើងឯកលើកទី២)
ឆ្នាំ២០២២
- ថ្នាក់ជាតិ (វគ្គ១៦ក្រុមចុងក្រោយ)
១១. សៀមរាប ០-៦ វិសាខា (ជើងទី១)
១២. វិសាខា ៣-២ សៀមរាប (ជើងទី២)
- វគ្គ៨ក្រុមចុងក្រោយ
១៣. ក្រសួងការពារជាតិ ១-៣ វិសាខា (ជើងទី១)
១៤. វិសាខា ៣-០ ក្រសួងការពារជាតិ (ជើងទី២)
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
១៥. ភ្នំពេញក្រោន ១-២ វិសាខា (ជើងទី១)
១៦. វិសាខា ២-១ ភ្នំពេញក្រោន (ជើងទី២)
- វគ្គផ្តាច់ព្រ័ត្រ
១៧. បឹងកេត ៣-៤ វិសាខា (ឈ្នះជើងឯកលើកទី៣)
ឆ្នាំ២០២៣-២៤
- ថ្នាក់ជាតិ (វគ្គ១៦ក្រុមចុងក្រោយ)
១៨. កំពង់ចាម ១-៣ វិសាខា (ជើងទី១)
១៩. វិសាខា ១២-០ កំពង់ចាម (ជើងទី២)
- វគ្គ៨ក្រុមចុងក្រោយ
២០. ព្រៃវែង ០-១ វិសាខា (ជើងទី១)
២១. វិសាខា ០-០ ព្រៃវែង (ជើងទី២)
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
២២. វិសាខា ២-២ ភ្នំពេញក្រោន (ជើងទី១)
២៣. ភ្នំពេញក្រោន ៤-១ វិសាខា (ជើងទី២)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


