សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមេសានេះបានឲ្យ កម្ពុជាថ្មី ដឹងថា ពិតជាមានករណីបាញ់សម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះពិតប្រាកដមែន ចំណែកជនដៃដល់ដែលចូលទៅក្នុងផ្ទះជនរងគ្រោះក៏បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា មិនបានបញ្ជាក់ថាជាករណីចាប់ជម្រិត ឬប្លន់នៅឡើយទេ ដោយលោកបញ្ជាក់ថា ករណីនេះគឺកម្លាំងអាវុធហត្ថរាជធានីជាម្ចាស់ករណី ហើយក៏កំពុងធ្វើការស្រាវជ្រាវផងដែរ។
ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករង ក្រុមហ៊ុន ព្រីមៀរ៍ ផាក ត្រូវជាស្វាមីម្ចាស់ផលិតផល Lakamo ត្រូវបានជនដៃដល់បាញ់សម្លាប់ចំក្បាលបណ្ដាលឲ្យសា្លប់ភ្លាមៗនៅក្នុងផ្ទះ និងបានទារប្រាក់ចំនួន២០ម៉ឺនដុល្លារ តែដោយមានការឡោមព័ទ្ធពីកម្លាំងអាវុធហត្ថនៅខាងក្រៅ ជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯងតែម្ដង៕





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


