ព័ត៌មានអន្ដរជាតិ
លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោករីករាយនឹងស្តាប់រាល់គំនិតយោបល់របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ ។

ការលើកឡើងរបស់លោក Zelensky បានមានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump នឹងដាក់សម្ពាធដល់អ៊ុយក្រែន ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មី ហើយមេដឹកនាំអ៊ុយក្រែនរូបនេះថែមទាំងបញ្ជាក់ទៀតថា ប្រសិនបើលោកមានឱកាសបានជួបលោក Donald Trump លោករីករាយនឹងស្តាប់អតីតប្រធានាធិបតីរូបនេះ ហើយក៏អាចនឹងពិភាក្សាលើប្រធានបទបញ្ចប់សង្គ្រាមផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zelensky ធ្លាប់បានប្រាប់កាសែតអាល្លឺម៉ង់ The Bild ថា លោកបានអញ្ជើញលោក Trump ទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីឲ្យលោក Trump បានមើលឃើញអ្វីៗទាំងអស់ដោយភ្នែកផ្ទាល់ ។ ចំណែកលោក Trump បានឆ្លើយតបវិញថា វាមិនមែនជាពេលសមរម្យសម្រាប់លោកអញ្ជើញទៅអ៊ុយក្រែនឡើយ ដោយសារតែលោកមិនមែនជាប្រធានាធិបតី ។
គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី អ៊ុយក្រែននៅតែអូសបន្លាយឥតឈប់ឈរ ខណៈរដ្ឋាភិបាលទីក្រុងកៀវក៏ស្វែងរកកញ្ចប់ជំនួយបន្ថែម ប៉ុន្តែកំពុងជាប់គាំងនៅក្នុងសភាអាមេរិក ស្របពេលលោក Trump និងលោក Biden ប្រជែងបេក្ខភាពប្រធានាធិបតីអាមេរិកដែលរឹតតែបង្កើនការភ័យខ្លាចដល់មេដឹកនាំអ៊ុយក្រែន ប្រសិនបើលោក Trump ជាប់ឆ្នោតម្ដងទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


