ការគាំទ្រនេះក៏នឹងមានការជំនួយផ្នែកច្បាប់ ការប្រឹក្សាយោបល់ និងបច្ចេកទេសផងដែរបើកម្ពុជាស្នើសុំ។
យន្តការនៃការផ្សះផ្សាដោយបង្ខំគឺជាយន្តការមួយដែលបានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលរដ្ឋភាគីនៃអនុសញ្ញានេះអាចផ្ដើមយន្តការនេះបានដោយមិនចាំបាច់មានការយល់ព្រមពីភាគីម្ខាងទៀតឡើយ ហើយការខកខានណាមួយពីភាគីម្ខាងទៀតក៏មិនអាចបង្អាក់ដំណើរការផ្សះផ្សានេះឡើយ។
រាជរដ្ឋាភិបាលបានសម្រេចដាក់លិខិតជាផ្លូវការទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំតាមនីតិសមុទ្រលើតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ។ លិខិតផ្លូវការនេះក៏បានបញ្ជូនទៅឱ្យប្រទេសថៃបានដឹងផងដែរ។