Connect with us

កីឡា

សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អន្តរជាតិ​

បានផុស

នៅ

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​ លោក​ វ៉ាត់​ ចំរើន​ ថា​ក្នុង​ពេល​ឥលូវ​នេះសហព័ន្ធ​អន្តរជាតិ​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​មក​លើ​កម្ពុជា​ដោយ​សារ​ភាព​សកម្ម​ នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​ផ្សេងៗ​ និង​សម្មភាព​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត

លោក​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​អន្តរជាតិ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​វិស័យ​បាល់ទាត់​លើ​តុ​របស់​កម្ពុជា​តាម​រយៈ​ភាព​សកម្ម​នា​ពេល​កន្លង​មក​ដូច​ជា​ការ​ចូលរួម​ការ​ប្រកួត​កីឡាឆ្នេរខ្សាច់​អាស៊ី​ នៅ​ឯ​ប្រទេស​ចិន​ថ្មីៗ​នេះ​ជា​ដើម។​

ថ្នាក់ដឹកនាំ​រូប​នេះ​បាន​លើក​ទឹកចិត្ត​ដល់​អគ្គលេខាធិការ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ដុះខាត់​សមត្ថភាព​ និង​ស្វែងរក​នូវ​បច្ចេកទេស​ថ្មីៗ​បង្កើត​សមត្ថភាព។​ ក្នុង​ឱកាស​ដែល​អន្តរជាតិ​កំពុង​ចាប់​អារម្មណ៍​កម្ពុជា​ត្រូវ​តែ​រៀបចំ​គម្រោង​ផែនការ​ចម្បងៗ​ដើម្បី​ពង្រីក​សកម្មភាព​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ និង​ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដូច​ជា​ស្នើរសុំ​គ្រូ​កម្រិត​អន្តរជាតិ​មក​បង្ហាត់បង្រៀន​ ឬ​មក​ចែក​រំលែក​បទ​ពិសោធ​ល្អៗ​ថែម​ទៀត។​

លោក វ៉ាត់ ចំរើន

ប្រធាន​សហព័ន្ធ​រូប​នេះ​បញ្ជាក់​ទៀត​ថា​ កីឡា​បាល់ទាត់​លើ​តុ​កម្ពុជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ព្រោះ​សមត្ថភាព​បច្ចេកទេស​មើល​ឃើញ​ថា​មិន​ខុសគ្នា​ប៉ុន្មាននោះ​ឡើយពីប្រទេសក្នុង​តំបន់អាស៊ីនេះ។​ កីឡា​មួយ​នេះ​ទើប​បង្កើត​នៅ​កម្ពុជា​មែន​ ប៉ុន្តែ​ភាព​រីកចម្រើន​ និង​សកម្មភាព​ការ​ចូលរួម​ផ្សេងៗ​មាន​បន្តបន្ទាប់​មិន​ចាញ់​បណ្ដា​ប្រទេស​ក្នុង​អាស៊ី​នេះ​ឡើយ។​ ឱកាស​ក្នុង​ការ​ប្រជែង​មេដាយ​កម្រិត​អន្តរជាតិ​នៅ​មាន​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ​សម្រាប់​ក្រុម​កម្ពុជា​ ដូច្នេះ​ការ​ពង្រឹង​សមត្ថភាព​ជា​រឿង​សំខាន់បំផុត។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ដែរ​ថា​ កីឡា​បាល់ទាត់​លើ​តុ​គឺ​ទើប​តែ​បង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​ និង​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​បាន​ប៉ុន្មាន​ឆ្នាំ​នេះ​នោះ​ទេ។​ យ៉ាងណា​បើ​ទោះ​ជា​ប្រភេទ​កីឡា​ថ្មី​ទើប​ចូលរួម​មក​កម្ពុជា​បែប​នេះ​តែ​សកម្មភាព​ក្នុង​ស្រុក​ និង​សមិទ្ធផល​មេដាយ​គឺ​សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​នេះ​ឈ្នះ​ជា​បន្តបន្ទាប់មក​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម