កីឡា
ជប៉ុន ឈ្នះមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍ការប្រកួត Freestyle អាស៊ីនៅកម្ពុជា
កីឡាករ កីឡាការិនីជប៉ុនទទួលបានមេដាយច្រើនជាងសម្រាប់ការប្រកួតកីឡាបាល់ទាត់ហ្វ្រៃស្តាល៍អាស៊ី WFFA Pulse Phnom Penh 2026 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ ២០២៦។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Freestyle អាស៊ី WFFA Pulse Phnom Penh ឆ្នាំ ២០២៦ មានកីឡាករ កីឡាការិនីមកពីជាង ១០ ប្រទេសដែលសុទ្ធតែអ្នកមានបច្ចេកទេសល្អៗ។ ការប្រកួតមានតែ ២ វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជនបុរស និង វិញ្ញាសាឯកត្តជននារី ដែលការប្រកួតអ្នកចាញ់ ធ្លាក់ ហើយអ្នកឈ្នះឡើងតាំងពីជុំដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

បន្ទាប់ពីដំណើរការប្រកួតពីរថ្ងៃពេញស្ថិតនៅទីតាំង The King’s School Vattanacville ក្រោមការដាក់ពិន្ទុប្រកបដោយសុក្រិត្យ និងយុត្តិធម៌ពីចៅក្រមបរទេសទាំងអស់គឺកីឡាករ កីឡាការីជប៉ុនចំនួន ៤ នាក់ទទួលបានមេដាយ ក្នុងចំណោមមេដាយសរុបចំនួន ៦ ខណៈមេដាយ ២ ផ្សេងទៀតបានទៅអូស្ត្រាលី និងឥណ្ឌា។

សម្រាប់វិញ្ញាសាឯកត្តជនបុរស មេដាយមាសបានទៅកីឡាករអូស្ត្រាលី Jay Hennicke ខណៈមេដាយប្រាក់ និងសំរិទ្ធ បានទៅកីឡាករជប៉ុន Akinobu Kamine និង Hiroyuki Kaneko។ ចំណែក វិញ្ញាសាឯកត្តជននារី មេដាយមាស បានទៅកីឡាការិនីជប៉ុន Moeka Ribeiro, មេដាយប្រាក់បានទៅកីឡាការិនីឥណ្ឌា Estela Ribeiro និងមេដាយសំរិទ្ធបានទៅកីឡាការិនីជប៉ុន Mai Sasutake។ កម្ពុជាក្នុងនាមជាម្ចាស់ មានកីឡាការិនីម្នាក់គឺ និរតី បានឈានដល់វគ្គ ៤ នាក់ចុងក្រោយ។

សរុបទៅ ជប៉ុន ទទួលបានមេដាយមាស ១ ប្រាក់១ និងសំរិទ្ធ ២ ខណៈ អូស្ត្រាលី ទទួលបានមេដាយមាស ១ និងឥណ្ឌា ទទួលបានមេដាយ ប្រាក់ ១។

ជ័យលាភីឯកត្តជនបុរស
- មេដាយមាស៖ កីឡាករ Jay Hennicke (អូស្ត្រាលី)
- មេដាយប្រាក់៖ កីឡាករ Akinobu Komine (ជប៉ុន)
- មេដាយសំរិទ្ធ៖ កីឡាករ Hiroyuki Kaneko (ជប៉ុន)
ជ័យលាភីឯកត្តជននារី
- មេដាយមាស៖ កីឡាការិនី Moeka Sakurai (ជប៉ុន)
- មេដាយប្រាក់៖ កីឡាការិនី Estela Ribeiro (ឥណ្ឌា)
- មេដាយសំរិទ្ធ៖ កីឡាការិនី Mai Sasutake (ជប៉ុន)


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


