កីឡាករថ្នាល វិរៈ ហោះហើរ ពិតជាធ្វើបានល្អ និងមានសមត្ថភាពរីកចម្រើនខ្លាំងមែនមួយរយៈពេលចុងក្រោយនេះពិសេសគឺសងសឹកលើជើងខ្លាំង រិទ្ធី គីងកុង បានវិញ និងផ្ដួលកីឡាករឡាវ ឲ្យសន្លប់ក្រសោបពានអមដោយប្រាក់រង្វាន់ ៤លានរៀលទៀតផង។
ថ្នាលគុនខ្មែរ វិរៈ ហោះហើរ ថាមិនងាយទេក្នុងការមកដណ្ដើមពានរង្វាន់របស់ខ្លួននោះទាល់តែវាយខ្លួនឲ្យសន្លប់សិនទើបអាចយកបានសម្រាប់ការប្រកួតស្អែកនេះ។