កីឡា
ឈ្នះ រិទ្ធី គីងកុង ឈ្នះឡាវ សន្លប់ទឹកទី២ មិនមែនជារឿងចៃដន្យរបស់ វិរៈ ហោះហើរ នោះឡើយ
កីឡាករថ្នាល វិរៈ ហោះហើរ ពិតជាធ្វើបានល្អ និងមានសមត្ថភាពរីកចម្រើនខ្លាំងមែនមួយរយៈពេលចុងក្រោយនេះពិសេសគឺសងសឹកលើជើងខ្លាំង រិទ្ធី គីងកុង បានវិញ និងផ្ដួលកីឡាករឡាវឲ្យសន្លប់ ក្រសោបពានអមដោយប្រាក់រង្វាន់ ៤លានរៀលទៀតផង។

កីឡាករ វិរៈ ហោះហើរ
មហាជន និងអ្នកគាំទ្រគុនខ្មែរពិតជាសរសើរមែនចំពោះការប្រកួតថ្នាលលក្ខណៈម៉ារ៉ាតុងដែលសង្វៀនទទក បានរៀបចំនៅឯខេត្តស្វាយរៀងកាលពីពេលថ្មីៗនេះ។ អ្នកទស្សនាទាំងនៅសង្វៀនផ្ទាល់ និងតាម Online សប្បាយរីករាយចំពោះការប្រកួត និងសរសើរក្មេងៗវាយអស់ៗល្អមើលជាងកីឡាករទម្ងន់ធ្ងន់មួយចំនួនទៀត។

រួបភាពផេក TVK Sports
កីឡាករ ម៉ន សាម៉េត ដែលជារៀមច្បង និងជាគ្រូក្នុងក្លឹបរបស់ វិរៈ ហោះហើរ ផងនោះបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះគឺបុកហ្វឹកហាត់ខ្លាំងមែនទែនសម្រាប់ការប្រកួតម៉ារ៉ាតុងជាមួយ រិទ្ធី គីងកុង នៅឯខេត្តស្វាយរៀង។ រៀមច្បង និងគ្រូបុកឲ្យ វិរៈ ហោះហើរ ហាត់រត់ច្រើនជាងមុនៗ ក្រៅពីនេះចូលស៊ីបពេញៗ ៥ទឹកតែម្ដង។ បើនិយាយពីការចូលឡាំជង្គង់វិញ វិរៈ ហោះហើរ ហាត់លែងគិតនាទីទៅហើយ ពោលហាត់ឡាំអាតាក់គ្នារហូតដល់ទៅមួយម៉ោង ឬហាត់ទាល់តែអស់ខ្យល់ទើបឈប់។ ការខំប្រឹងខ្លាំងមួយរៈពេលនេះហើយទើបរូបគេមានសមត្ថភាពរីកចម្រើនល្អមែនទែន និងឈានដល់ដណ្ដើមបានពានរង្វាន់នៅម៉ារ៉ាតុងដូចនេះ។


រួបភាពផេក TVK Sports
បញ្ជាក់ដែរថា កីឡាករថ្នាល វិរៈ ហោះហើរ ទើបតែឈ្នះពានរង្វាន់ម៉ារ៉ាតុងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនៅប្រកួតទី១ យកឈ្នះពិន្ទុលើកីឡាករ រិទ្ធី គីងកុង និងប្រកួតវគ្គផ្ដាច់ព្រ័ត្រផ្ដួលកីឡាករឡាវ BUO KHAV NAGAGYM ក្នុងទឹកទី២។ ពានរង្វាន់នេះ វិរៈ ហោះហើរ ទទួលបានប្រាក់រង្វាន់ ៤លានរៀលរៀលមិនទាន់បូកតម្លៃខ្លួន៕

រួបភាពផេក TVK Sports
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


