Connect with us

បច្ចេកវិទ្យា

ចុះឈ្មោះចូលរួមកម្មវិធី ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា តាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ

បានផុស

នៅ

ក្រោយ​ខកខាន​រៀបចំ​ការ​តាំង​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា (Air & Tech Show) ដោយសារតែ​ការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ កាលពី​ឆ្នាំ ២០២០ ក៏ប៉ុន្តែ ក្នុង​ឆ្នាំនេះ កម្មវិធី​តាំង​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា បាន​វិលត្រឡប់​មក​វិញ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​សម្រាប់​ឆ្នាំនេះ​វិញ កម្មវិធី Air & Tech Show តម្រូវ​ឲ្យ​អ្នក​ដែល​ចង់​ចូលរួម​ទស្សនាការ​តាំង​ពិព័រណ៍ ធ្វើការ​ចុះឈ្មោះ​អនឡាញ ឬ Online Registration ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ទូលាយ និង​មាន​ភាព​រីកចម្រើន ព្រមទាំង​បង្កើន​ភាព​ងាយស្រួល​ដល់​អ្នកចូលរួម​ទស្សនា​ផង​ដែរ។ ចំពោះ​ការ​ចុះ​ឈ្មោះ​នេះ គឺ​ដោយ​ឥតគិតថ្លៃ និង​បើក​ឲ្យ​ចូលរួម​ទស្សនា​ពិព័រណ៍​ដោយ​សេរី។

គួរ​បញ្ជាក់​ថា ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា ត្រូវ​បាន​បង្កើត និង​រៀបចំឡើង​ដោយ​ក្រុម​យុវជន​កម្ពុជា​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង ដែល​មាន​ចំណង់​ចំណូលចិត្ត​លើ​មុខ​វិជ្ជា​យន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ហើយ​នៅ​ក្នុង​ឆ្នាំនេះ ការ​តាំង​ពិព័រណ៍​នឹង​ប្រព្រឹត្តទៅ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី ១៧ ដល់ ១៩ ខែ​ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

ខាងក្រោម​នេះ គឺ​វីដេអូ​ណែនាំ​ពី​វិធី​ងាយៗ ក្នុង​ការ​ចុះឈ្មោះ​ចូលរួម​ទស្សនាការ​តាំង​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា ឆ្នាំ ២០២១ ៖ https://www.facebook.com/2067214390256971/posts/2906449426333459/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម