ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តឱ្យសាលារៀនទាំងអស់យកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តដល់សាលារៀនទាំងអស់ឱ្យយកចិត្តទុកដាក់លើកកម្ពស់ការរៀន និងបង្រៀន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យសម្រេចលើសេចក្តីព្រាង “ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន” នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

ការលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀនរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ស្របពេលដែលក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ដែលធំបំផុតនៅកម្ពុជា ដោយចាប់ផ្តើមថ្ងៃទី១៧ ដល់ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះ ធ្វើឡើងក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាសម្រាប់ការអប់រំលើកទី១ និងធំបំផុតនៅកម្ពុជា មានលំនាំ តាម EdTech Asia Summit និងមានសកម្មភាពចម្រុះ ដូចជា បទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នកជំនាញជាតិ និងអន្តរជាតិ វេទិកាពិភាក្សា និងចែករំលែកចំណេះដឹង ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែល ប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែង សមត្ថភាពឌីជីថលដែលអ្នកចូលរួមទាំងអស់អាចវាស់ស្ទង់សមត្ថភាព និងចំណេះដឹង ឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះបាន។

បណ្ឌិតសភាចារ្យ បានលើកទឹកចិត្តថា៖ “សូមលើកទឹកចិត្តឱ្យសាលារៀនទាំងអស់យកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន ដោយឆាប់ៗនេះ ក្រសួងនឹងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ព្រមទាំងប្រកាសឱ្យមានការប្រើប្រាស់សាលាឌីជីថលជាផ្លូវការ, និង លើកទឹកចិត្តឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលារៀនជំនាន់ថ្មីជាមួយសាលារៀនតាមខេត្ត ដើម្បីផ្លាស់ប្តូរបទពិសោធ និងរៀនសូត្រពីគ្នាទៅវិញទៅមក”។
ក្រៅពីការលើកទឹកចិត្តឱ្យមានការលើកកម្ពស់ការរៀន និងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ស្របតាមសម័យឌីជីថលនេះ ក្នុងកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានធ្វើផ្តល់អនុសាសន៍ដូចជា ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាតាមខេត្តទាំងអស់ រៀបចំបញ្ជីផែនការជួយគាំទ្រសាលារៀន ទាំងក្នុងក្របខណ្ឌគម្រោង និងក្រៅគម្រោងដែលគាំទ្រដោយដៃគូអភិវឌ្ឍទាំងអស់ ដោយមានការចូលរួមគាំទ្រដោយនាយកដ្ឋានជំនាញ ដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកបណ្ឌិត ក៏សំណូមពរឱ្យមានការរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ រួមទាំងការប្រឡងប្រណាំងការអនុវត្តសូចនាករ និងវិធានការដាក់ចេញក្នុងសន្និបាតអប់រំ និងសូមឱ្យគ្រប់សាលារៀនចូលរួមឱ្យសកម្មក្នុងការផ្តល់ទិន្នន័យធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រសាលារៀនផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន