Connect with us

ចរាចរណ៍

ប៉ូលិសឃាត់យោធាម្នាក់​មិនឱ្យ​បើករថយន្ត ​ក្រោយបុករថយន្ត២​គ្រឿង​បន្តគ្នា

បានផុស

នៅ

បុរសម្នាក់ជាមន្រ្តីយោធាម្នាក់ត្រូវសមត្ថកិច្ចឃាត់មិនឱ្យបើកបរ បន្ទាប់ពីបើករថយន្តទៅបុករយន្ត២គ្រឿង បន្តបន្ទាប់គ្នា បណ្ដាលឱ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩៖ ៣០ នាទីយប់ថ្ងៃទី ២៣ ខែកក្កដា នៅបណ្ដោយផ្លូវ ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេបានឃើញបុរសម្នាក់បើករថយន្ត Ford ទៅបុករថយន្ត Highlander នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែតបណ្ដាល​ឱ្យរងការ​ខូច​ខាត​​ចំហៀងមុខខាងឆ្វេង ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តពាក់ស្លាក​លេខខេមរភូមិន្ទបានចេញសំណងចំនួន៣០០ដុល្លារទៅឱ្យភាគីរថយន្តរងការខូចខាតដើម្បីបញ្ចប់រឿង។

បន្ទាប់មកបុរសខាងលើក៏បានបើកបន្តដំណើរទៅមុខទៀតក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកែងផ្លូវ២៨គ្រួសារក៍បានជ្រុលទៅបុកនឹងរថយន្តតាកូម៉ាពណ៌ស្ករមួយគ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារទិសដៅពីលិចទៅកើត ចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុដោយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កបានចេញសំណងទៅឱ្យរថយន្តតាកូម៉ា ១៥០ ដុល្លារ ដើម្បីបញ្ចប់រឿង។

ចំណែកម្ចាស់រថយន្តពាក់ស្លាកលេខខេមរៈត្រូវបានសម្ថកិច្ចឃាតមិនឱ្យបើកបន្តដំណើរទៅមុខទៀតនោះទេ ដោយខ្លាចមានបង្កគ្រោះថ្នាក់តាមផ្លូវបន្ថែមទៀត ទើបសម្ថកិច្ចឲ្យចតអែបខាងផ្លូវរងចាំឲ្យស្វាងស្រាសិន ហើយបានឲ្យបុរសខាងលើទាក់ទងទៅរកសាច់ញាតិ ដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕ ដោយៈ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម