Connect with us

ចរាចរណ៍

បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

បានផុស

នៅ

បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកគូទរថយន្តតាកូម៉ាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវព្រះនរោត្តម  សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X 7593 បើកបរដោយបុរសម្នាក់ និងប្រពន្ធកូនរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាក mini cooper ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2X 5010 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកគូទពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុ ភាគគីខាងម្ចាស់រថយន្តបង្ក ព្រមទទួលកំហុស និងព្រមចេញថ្លៃជួសជុល ចំនួន១០០ ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ (ដោយ)៖សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម