រថយន្ត toyota priusបុករះចូលឃ្លាំងលក់រថយន្ដខូចខាតមួយគ្រឿង​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្ត toyota priusបុករះចូលឃ្លាំងលក់រថយន្ដខូចខាតមួយគ្រឿង​

បានផុស

នៅ

ស្ត្រី​ម្នាក់​បើករថយន្ត toyota prius មួយគ្រឿង​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង ហើយ​បន្ត​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ដើម​បាក់​រាប​ដល់​ដីនិង​បន្ត​ទៅបុក​ចូលឃ្លាំងលក់​រថយន្ត​មួយកន្លែង​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ សំណាងល្អ​មិន​បង្កឱ្យមាន​អ្នករងរបួស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​៤​ ខែធ្នូ​ ឆ្នាំ២០២១ នៅ​ចំណុច​មុខឃ្លាំងលក់​រថយន្ត​មួយកន្លែង​តាម​បណ្ដោយ​ផ្លូវ២០០៤ កែង​នឹង​ផ្លូវឌួង​ងៀប ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ២០២២ មួយគ្រឿង​ពណ៌ ​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1AG-0552 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ឌួង​ងៀប ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​កែង​នឹង​ផ្លូវ២០០៤ បាន​បត់​ស្ដាំ​ដៃ​ទៅ​ទិសខាងកើត ខណៈនោះ​ក៏មាន​ស្ត្រី​ម្នាក់​បើករថយន្ត toyota prius មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-5467​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ២០០៤​ទិសដៅ​ពី​លិចទៅ​កើត​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​ម៉ូតូ​វៀច​ជា​ពីរ​ និង​បាក់​កន្ទុយ​ខាងក្រោយ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ដើម​បាក់​រាប​ដល់​ដី រួច​បន្ត​ទៅបុក​ចូល​ឃ្លាំងលក់​រថយន្ដ​បណ្ដាលឱ្យ​ទ្វារ​ដែក​ចំនួន៤​ទៅ៥​ផ្ទាំង​រង​ការខូចខាត​និង​រថយន្ត​មួយគ្រឿង​ដាក់តាំង​លក់បែក​ស្តុ​ប​និង​ខូចខាត​បន្តិចបន្តួច​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​កន្លែង​កើក​ហេតុ បា​នឱ្យ​ភាគី​រថយន្ត​បង្ក​ធ្វើការ​សម្រុះសម្រួល​គ្នាជាមួយ​ភាគី​ម្ចាស់ឃ្លាំង​រថយន្តអស់​រយៈពេល​ជិត​មួយ​ម៉ោង ទើប​ភាគី​ទាំងពីរបាន​ព្រមព្រៀងគ្នា ដោយ​ខាង​ភាគី​រថយន្ត​បង្ក​បានចេញ​សំណង​៥០០​ដុល្លារ​ទៅ​ឲ្យ​ខាង​ភាគី​ម្ចាស់ឃ្លាំង​រថយន្តដើម្បី​បញ្ចប់រឿង ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

ព័ត៌មានជាតិ៤៦ នាទី មុន

ប្រធានសមាគម៖ វេទិកាទេសចរណ៍អាស៊ាន ជួយជំរុញទេសចរអន្តរជាតិ​ឲ្យចូលមកកម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវគេសម្លាប់យកទៅកប់ដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតបារាំងថា ការងារសិទ្ធិមនុស្ស ពាក់ព័ន្ធជាអន្តរវិស័យ ពុំមានភាពងាយស្រួលទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីភ្នាក់ងារកយការ និងក្រសួងសុខាភិបាល​ ប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសម្ភព និង ថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services