រថយន្តឡិចស៊ិស GS300 បើកបុករបាំងថ្មលើស្ពានអាកាសស្ទឹងមានជ័យ ​ក្រឡាប់ផ្ងារជើង
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្តឡិចស៊ិស GS300 បើកបុករបាំងថ្មលើស្ពានអាកាសស្ទឹងមានជ័យ ​ក្រឡាប់ផ្ងារជើង

បានផុស

នៅ

​រថយន្ត​ឡិច​ស៊ិ​ស GS300 មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ក្នុង​ល្បឿន​លឿន បាន​ជ្រុល​រេ​ចង្កូត​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ចំណុចកណ្តាល​ស្ពាន​ពេញទំហឹង បណ្តាលអោយ​រថយន្ត​ត្រូវ​ក្រឡាប់​រង​ការខូចខាត នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២៣និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ។ រថយន្ត​បង្កម៉ាក GS300 ពណ៌​ស ពាក់​ស្លាក​លេខ គ្មាន​ស្លាក​លេខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​អោយដឹងថា នៅមុន​កើតហេតុ គេឃើញ​រថយន្ត​បង្កបើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពោលគឺ​បើក​សំដៅ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ។ ខណៈបើក​ឡើងដល់​ចំណុចកើតហេតុ រថយន្ត​បង្កក៏​ជ្រុល​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវកណ្តាល​ស្ពាន បណ្តាលអោយ​របាំង​ថ្ម​ចំនួន​០៣​ផ្ទាំង ត្រូវ​រង​ការខូចខាត ហើយ​រថយន្ត​បង្ក​ត្រូវ​ក្រឡាប់​ផ្ញារ​ជើង​ច្រងាង​នៅ​ចំណុច​កើតហេតុ បណ្តាលអោយ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត​រងរបួស ។

ភ្លាមៗ បន្ទាប់ពី​កើតហេតុ ក្រុម​រថយន្ត​សង្គ្រោះបាន​ដល់ទី​តាំង​ខាងលើ និង​បាន​ជួយសង្គ្រោះ​ជនរង​គ្រោះ ដឹក​តាម​រថយន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ។ ដោយឡែក ចំណុច​ទី​តាំ​ង​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋានរួមទាំង​នគរបាល​ជំនាញ បាន​ចុះ​អន្តរាគមន៍​វាស់វែង អូស​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ២៣ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៣ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services