ព័ត៌មានជាតិ
មន្ទីរពេទ្យខេត្តស្វាយរៀងទទួលអំណោយនិងសម្ភារៈដើម្បីការពារជំងឺកូវីដ១៩ របស់លោកជំទាវ ម៉ែន សំអន
លោកជំទា វដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងារចុះជួយស្វាយរៀងនាព្រឹកថ្ងៃទី១០មេសានេះ បាននាំយក អំណោយដូចជាម៉ាស់4500ម៉ាស់ មី10កេស អាល់កុល60លីត្រ ថវិកា1លានរៀល សំរាប់ផ្គត់ផ្គង់ ប្រើប្រាស់ ក្នុងពេលយុទ្ធានាការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ19ដ៍កាចសាហាវនេះ។

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថាអំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងារចុះជួយស្វាយរៀង គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងខេត្តស្វាយរៀង។ពិសេសទៅទៀតប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលទទួលបានការចាក់វ៉ាក់សាំងរួចមកនិងកំពុងតែបន្តទទួលនោះគឺជាការប្រពៃណាស់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈ ការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ ។

លោកជំទាវដួង វណ្ណាក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសសហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់និងឆ្លងជាង៣០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?