ព័ត៌មានជាតិ
វិនិយោគិនអារ៉ាប់ប៊ីសាអូឌីតកំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយវិនិយោគិនអារ៉ាប់ប៊ីសាអូឌីតកំពុងសម្លឹងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូច្នេះធ្វើឡើងដោយឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy គូសរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ដែលមានភាពរីកចម្រើន តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ខណៈដែលទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគក៏មានភាពរីកចម្រើន។

ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថា ក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត។
គម្រោងមកបំពេញទស្សនកិច្ច និងស្វែងរកឱកាសវិនិយោគរបស់អ្នកវិនិយោគអារ៉ាប់ប៊ីសាអូឌីតនៅកម្ពុជា ត្រូវបានទទួលការសាទរពីសម្ដេចតេជោ ដោយសម្ដេចតេជោ បញ្ជាក់ថា នេះគឺជាស្នូលនៃទំនាក់ទំនងដែលសម្ដេចចង់ឃើញ ពិសេសនោះគឺទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីរតែម្ដង។

សម្រាប់ដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកកន្លងទៅ សម្ដេចតេជោ ថា គឺជាផ្នែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ និងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពរីកចម្រើន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


