សេដ្ឋកិច្ច
ដាំត្រកួនលក្ខណៈគ្រួសារ ក៏អាចទ្រទ្រង់ជីវភាពបានមួយកម្រិត
ត្រកួន គឺជារុក្ខជាតិម្យ៉ាង ដែលងាយដាំ និងឆាប់លូតលាស់ជាទីបំផុត ហើយឆាប់បានទទួលផលដែលរុក្ខជាតិនេះគេអាចយកទៅធ្វើជាអន្លក់ ឆា ស្ល និងកែច្នៃទៅតាមតម្រូវការជាច្រើនមុខថែមទៀតផងដែរ។

លោក ភោគ សាមិត្ត ជាប្រជាកសិកររស់នៅចំណុចក្បែរផ្លូវភ្លោះទៅកាន់តំបន់អាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថា ដីស្រែចំនួនពីររបស់លោកគឺស្ថិតនៅជាប់ប្រឡាយភ្លោះ ដូច្នេះអាចមានទឹកទាំងប្រាំង ទាំងវស្សា ហើយស្រែទាំងពីរនេះគឺលោកមិនបានធ្វើស្រូវទេ ដោយលោកដាំត្រកួនទាំងអស់ដោយដំណាំនេះឆាប់ទទួលបានផលយ៉ាងលឿនជាទីបំផុតសំខាន់ឲ្យតែមានទឹកគ្រប់គ្រាន់។

លោកសាមិត្ត បានបន្តថា ការដាំត្រកួនគឺលោកដាំតែម្ដងដំបូងប៉ុណ្ណោះ បន្ទាប់មកគឺចាំប្រមូលផលតែម្ដងដោយក្នុងមួយសប្តាហ៍ លោកអាចបេះបានពីរដងដើម្បីយកទៅលក់នៅលើទីផ្សារ។ ដោយសារត្រកួនជាដំណាំឆាប់លូតលាស់លឿនជាទីបំផុត ចំណែកការថែទាំគឺមិនពិបាកប៉ុន្មានទេដោយគ្រាន់តែបូមទឹកបញ្ចូលបន្តិចបន្តួចតែប៉ុណ្ណោះគឺ ត្រកួន នឹងលូតលាស់បែកខ្នែង ចេញត្រួយព្រោងព្រាតតែម្ដង។
លោកបានបន្ថែមថា បច្ចុប្បន្នក្រៅពីបង្ហូរទឹកចូលបន្តិចបន្តួច គឺលោកអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារ បានសមល្មមព្រោះពេលខ្លះលោកមិនចាំបាច់ចំណាយពេលទៅដល់ផ្សារនោះឡើយ ព្រោះអាចមានឈ្មួញកណ្ដាលចុះមកទិញដល់ស្រែលោកផ្ទាល់តែម្ដង។

ដោយឡែក អ្នកស្រី សំអាន ដែលជាអាជីវករលក់បន្លែគ្រប់មុខនៅផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបង បានបញ្ជាក់ថា សព្វថ្ងៃអ្នកស្រីលក់បន្លែស្ទើរគ្រប់មុខ ដោយសារតែមានម៉ូយច្រើន ពិសេសគឺចុងភៅធ្វើម្ហូបការតែម្ដង ដែលតែងតែមកកុម្មង់បន្លែគ្រប់យ៉ាងយកទៅធ្វើម្ហូបការ ហើយដោយឡែកសម្រាប់បន្លែត្រកួន ក៏លក់ដាច់ដូចបន្លែដទៃទៀតដែរ ដែលបច្ចុប្បន្នតម្លៃត្រកួនដែលលក់នៅលើទីផ្សារគឺបាន ៣,០០០ រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះវាមិនឆ្លើយប៉ុន្មានទេគឺអាចសមល្មមសម្រាប់អ្នកទិញទៅបរិភោគ ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


