Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ វាយ​ប្រហារសង​សឹក​លើ​មូលដ្ឋានទ័ព​អាមេរិកនៅ​គុយវ៉ែត ដោយ​​ចោទ​អាមេរិក​ថា បាន​​វាយប្រហារ​​លើ​កោះ Qeshm

បានផុស

នៅ

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) បាន​​លើក​ឡើង​នៅព្រឹកថ្ងៃពុធនេះ​ថា ​​ខ្លួន​បាន​បើក​ការ​វាយ​ប្រហារដែលផ្តោតលើមូលដ្ឋាន​ទ័ពអាមេរិក​ក្នុង​ប្រទេស​គុយវ៉ែត បន្ទាប់​ពីសហរដ្ឋអាមេរិក​​​​​បានវាយប្រហារ​​ជិត​ច្រក​សមុទ្រ ​Hormuz និង​នៅលើ​កោះ Qeshm នៅ​ភាគខាងត្បូងអ៊ីរ៉ង់។

ក្នុងសេចក្តីថ្លែង​ការណ៍​មួយ កង​ឆ្មាំ​បដិវត្ត​ន៍​អ៊ីរ៉ង់ បាន​​និយាយ​ថា នាវាដឹក​ប្រេងអ៊ីរ៉ង់មួយ​គ្រឿងនៅ​ជិតច្រកសមុទ្រ Hormuz ត្រូវបានវាយ​ប្រហារដោយ​គ្រាប់ផ្លោង​តាមអាកាស​ នៅយប់ថ្ងៃអង្គារ បណ្តាល​ឱ្យ​ខូច​ខាត​ដល់ផ្នែក​ម៉ាស៊ីន។

កង​ឆ្មាំ​បដិវត្តន៍​ បាន​អះអាងទៀត​ថា​ ក្រោយ​មក​កង​កម្លាំង​អាមេរិក បាន​កំណត់​គោលដៅ​​លើ​បណ្តាញ​ទំនាក់​ទំនងជា​កម្មសិទ្ធិរបស់​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅ​ភាគខាងត្បូង​នៃកោះ Qeshm ។

មីស៊ីល​របស់​អ៊ីរ៉ង់​។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IRGC និយាយថា កង​កម្លាំងទ័​ព​អាកាសរបស់ខ្លួន​ បានធ្វើការវាយប្រហារ​ដោយមីស៊ីល និងដ្រូន​ ផ្តោត​លើទីតាំងយោធាអាមេរិក​ក្នុងតំបន់ រួម​ទាំងទីតាំងដែល​ភ្ជាប់ទៅនឹងកងនាវា​ទីប្រាំ​របស់សហរដ្ឋអាមេរិក។

កង​ឆ្មាំ​បដិវត្តន៍​ បាន​ព្រមានថា ការវាយប្រហារបន្ថែមទៀត​ប្រឆាំង​នឹង​អ៊ីរ៉ង់​នឹងបង្ក​ឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់! កងកម្លាំង​ដែលពាក់ព័ន្ធ​នឹងសកម្មភាព​ប្រឆាំងនឹងអ៊ីរ៉ង់​នឹងប្រឈមមុខ​នឹងផលវិបាក។

សេចក្តីថ្លែងការណ៍នេះ ​បានកើតឡើងភ្លាមៗ​ បន្ទាប់ពីទូរទស្សន៍​រដ្ឋអ៊ីរ៉ង់ ​IRIB រាយការណ៍ពីការផ្ទុះ​ជាច្រើននៅជិត​តំបន់ Suza និង Masen លើ​កោះ Qeshm។

គួរ​បញ្ជាក់​ថា ភាពតានតឹងក្នុងតំបន់​បានកើនឡើង​ ចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពី​សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស​លើអ៊ីរ៉ង់ ដោយ​បាន​សម្លាប់មនុស្សជាង ៣ ០០០នាក់ រួមទាំង​មេដឹកនាំកំពូល​ លោក Ayatollah Ali Khamenei, មេបញ្ជាការ​យោធាជាន់ខ្ពស់ និងមន្ត្រីរដ្ឋាភិបាលមួយ​ចំនួន។

បទឈប់បាញ់សម្របសម្រួលដោយប៉ាគីស្ថានបាន​ចូលជាធរមាននៅ​ថ្ងៃទី៨ ខែមេសា ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង​ ដើម្បី​ឈានដល់កិច្ចព្រមព្រៀង​ទូលំទូលាយមួយរហូតមកដល់ពេលនេះនៅ​តែ​បរាជ័យ៕

សម្រួល៖ ណឺ ​មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម