កូវីដ-១៩
មកដឹងពីសកម្មភាពគួរធ្វើ និងមិនគួរធ្វើ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ការចាក់វ៉ាក់សាំង គឺជាវិធានការមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនយើងជំងឺកូវីដ-១៩ រួមផ្សំជាមួយនឹងការពាក់ម៉ាស់ លាងដៃនឹងសាប៊ូជាដើម។ ខាងក្រោមនេះ ជាសកម្មភាពដែលគួរ និងមិនគួរធ្វើមុនពេលចាក់ និងក្រោយពេលចាក់វ៉ាក់សាំងហើយ គ្នាយើងគួរកត់ចំណាំដើម្បីឲ្យរាងកាយឆ្លើយតបបានល្អជាមួយវ៉ាក់សាំងកូវីដ-១៩។
សកម្មភាពគួរធ្វើ

១. ត្រៀមទប់ទល់ផលរំខាន៖ ធម្មតា ក្រោយចាក់វ៉ាក់សាំងរួច រាងកាយយើងនឹងបញ្ចេញអាការៈមួយចំនួនដូចជា ក្ដៅខ្លួន ឈឺមុខម្ជុល វិលមុខ។ដែលនេះជាបញ្ហាទូទៅ មិនមានអីគួរឲ្យបារម្ភ ហើយយើងអាចលេបថ្នាំបំបាត់ក្ដៅខ្លួនក្រោយចាក់បាន ក្នុងករណីឡើងកម្ដៅ។
២. ពាក់ម៉ាស់៖ ការពាក់ម៉ាស់នៅតែជាវិធានការល្អមួយក្នុងការកាត់បន្ថយភាគរយនៃការឆ្លងកូវីដ-១៩ ឲ្យនៅទាប។ ម៉្យាងនៅពេលដែលដល់កន្លែងចាក់វ៉ាក់សាំង យើងនឹងជួបមនុស្សច្រើន ជាហេតុយើងចាំបាច់ត្រូវពាក់ម៉ាស់ និងបន្តរក្សាគម្លាត។
៣. ពាក់អាវដៃខ្លី៖ យើងត្រូវចាក់វ៉ាក់សាំងនៅលើស្មា ដូចនេះហើយគួរតែពាក់អាវដៃខ្លី រលុងៗ ងាយស្រួលក្នុងការលាត់ដៃអាវឲ្យគ្រូពេទ្យចាក់វ៉ាក់សាំង។
សកម្មភាពមិនគួរធ្វើ

១. បង្ហោះរូបកាតវ៉ាក់សាំងលើបណ្ដាញសង្គម៖ នៅលើកាតវ៉ាក់សាំងកូវីដ-១៩ មានព័ត៌មានមួយចំនួន ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទថ្នាំវ៉ាក់សាំងដែលយើងចាក់ ទីតាំងកន្លែងចាក់ និងថ្ងៃខែឆ្នាំដែលយើងទទួលវ៉ាក់សាំង ដែលអាចធ្វើឲ្យងាយស្រួលមានការបន្លំអត្តសញ្ញាណ។
២. បោះចោល ឬធ្វើឲ្យបាត់កាត៖ សម្រាប់អ្នកដែលចាក់វ៉ាក់សាំងលើកទី១រួច ដើម្បីចាក់លើកទី២បាន ត្រូវបង្ហាញកាតឲ្យអ្នករៀបចំពិនិត្យ។ បើសិនយើងមិនមានបង្ហាញកាតទេនោះ ក្រុមគ្រូពេទ្យនឹងបដិសេធមិនចាក់ឲ្យយើងទេ។ ណាមួយ កាតវ៉ាក់សាំងកូវីដ-១៩ អាចចាំបាច់ពេលយើងធ្វើដំណើរ ឬចូលរួមកន្លែងមនុស្សច្រើន។ល។
៣. ចាក់វ៉ាក់សាំងដទៃក្រោយវ៉ាក់សាំងកូវីដ-១៩៖ CDC អាមេរិកបានណែនាំឲ្យចាំរយៈពេល១៤ថ្ងៃ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩សិន សឹមចាក់វ៉ាក់សាំងផ្សេង ព្រោះនៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រតិកម្មរបស់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងដទៃទៀតនៅឡើយ។

៤. ញ៉ាំថ្នាំមុនមុនចាក់វ៉ាក់សាំង៖ មានគ្នាយើងខ្លះ ញ៉ាំថ្នាំបំបាត់ការឈឺចាប់ ឬបញ្ចុះកម្ដៅមុនពេលចាក់វ៉ាក់សាំង ដើម្បីបង្ការអាការៈក្រោយចាក់វ៉ាក់សាំង។ ប៉ុន្តែអ្នកជំនាញហាមដាច់ខាត មិនត្រូវធ្វើបែបនេះទេ ព្រោះអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងថា តើវាឆ្លើយតបនឹងកូវីដ-១៩ ដូចម្ដេច ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងឬយ៉ាងណានោះទេ។
៥.ឈប់ពាក់ម៉ាស់ ឬរក្សាគម្លាត៖ ត្បិតតែយើងចាក់វ៉ាក់សាំងបានមែន តែវាមិនទាន់បង្កើតអង់ទីករការពាររាងកាយបានភ្លាមទេ ទាល់តែរង់ចាំ១៤ថ្ងៃសិន ឬលើសនេះ ទើបរាងកាយមានលទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩បាន។ ហេតុនេះហើយ ទោះចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវឈប់ពាក់ម៉ាស់ ឬមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង
ចុចអាន៖ អ្នកជំនាញទូន្មានឱ្យតមភេសជ្ជៈផ្អែមៗ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះ…
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


