អាជីព
គំនិតរឹងរូសទាំង៥ ដែលនាយកប្រតិបត្តិភាគច្រើនប្រកាន់យករហូតបរាជ័យ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញការធ្លាក់ចុះនៃភាពជាអ្នកដឹកនាំគួរឲ្យកត់សម្គាល់ ដែលការស្ទង់មតិនៅ Forbes ឃើញថា៦៣ ភាគរយនៃនិយោជិកមិនទុកចិត្តនាយកប្រតិបត្តិរបស់ពួកគេសោះ។
៨២ ភាគរយនៃកម្មករ ហាក់មិនទុកចិត្តថៅកែថានិយាយការពិត ហើយនិយោជិក ៦៤ភាគរយនៃនិយោជិកនៅអាមេរិកជឿជាក់ថាអ្នកដឹកនាំរបស់ពួកគេមិនធ្វើគ្រប់យ៉ាងដោយភាពស្មោះត្រង់ឡើយ។ និយោជិក ៦៥ ភាគរយចង់មានថៅកែផ្សេងនៅពេលត្រូវបានសាកសួរ។ បើប្រៀបធៀបនឹងប្រាក់ខែថ្មីច្រើន មានតែ៣៣ភាគរយ តែប្ដូរថៅកែតែម្ដងបែរជាមានច្រើន។
តាមពិតមេដឹកនាំទាំងអស់ដែលខ្វះប្រសិទ្ធិភាព អាចបណ្ដាលមកពីផ្នត់គំនិតមានៈពួកគេទាំង៥ចំណុច ខាងក្រោមដែរ៖
១ យើងមានលុយជួល គេមិនចង់នៅទៅឃាត់ធ្វើអ្វី
ផ្នត់គំនិតនេះហើយដែលមេដឹកនាំនោះទទួលបានតែបុគ្គលិកទ័លលុយនិងទន់ខ្សោយព្រោះមិនដឹងទៅណា។
២ យើងជោគជ័យមកដល់នេះហើយចាំបាច់ស្ដាប់សម្ដីពួកបុគ្គលិកដែរ?
នៅពេលមេដឹកនាំមានគំនិតថាខ្លួនមានចំណុចខ្លាំងបំបែកមិនបាន បុគ្គលិកជាច្រើននឹងចាកចេញ ព្រោះមេខ្លាំងស្រាប់ហើយ ពួកគេមិនឃើញខ្លួនឯងសំខាន់ឬមានកត្តាជំរុញទឹកចិត្ត អ្វីថ្មីនឹងនៅធ្វើការសស្រាក់សស្រាំទៀតទេ។ មនុស្សត្រូវការឲ្យតម្លៃ និងលើកទឹកចិត្តជានិច្ចហើយនេះជាតួនាទីរបស់មេដឹកនាំ។
៣ ខ្លួនឯងតែងតែត្រូវ
នៅពេលមេដឹកនាំមានផ្នត់គំនិតបិទជិត ពួកគេបិទខ្លួនឯងចេញពីគំនិតនិងយោបល់របស់អ្នកដទៃ ពួកគេសន្មតថាពួកគេត្រូវ ហើយពួកគេរឹងចចេសនិងមិនយល់ច្បាស់អំពីទស្សនៈផ្ទាល់ខ្លួននឹងមើលឃើញថាបុគ្គលិកខ្លួនឯងគ្មានសមត្ថភាព។ ផ្នត់គំនិតនេះបណ្ដាលឲ្យមេដឹកនាំដឹកនាំមិនដំណើរការប្រព័ន្ធការងារបានល្អ ការមិនចុះសម្រុង ការគំរាមកំហែងឬការប៉ុនប៉ងធ្វើឲ្យអន្តរាយដល់សិទ្ធិអំណាចតួនាទីនីមួយៗ គឺមេតែម្នាក់ឯង ជំរុញឲ្យពួកគេទទួលបានតែជម្លោះនិងបរាជ័យ។
៤ ផ្នត់គំនិតការពារមនុស្សដែលសម្របនឹងគាត់
ផ្នត់គំនិតនេះមិនដំណើរការទេ ព្រោះនៅពេលអ្នកដឹកនាំផ្ដោតការពារបុគ្គលិកឬក្រុមមនុស្សហៃអើ ទីបំផុតគេនឹងទទួលបានតែក្រុមហៃអើ។
៥ រវល់ខ្លាំង
មិនដឹកនាំការប្រជុំបានល្អ មិនសូវជាក់លាក់ម៉ោងពេល ភាពមមាញឹករបស់ពួកគេមិនត្រូវបានដឹកនាំក្នុងទិសដៅជាក់លាក់ណាមួយឡើយ។ តាមពិតអ្វីដែលនឹងលេចឡើងនៅចុង បញ្ចប់គឺថា អ្នកដឹកនាំចង់បានច្រើនហើយមួយណាក៏មិនច្បាស់ទាំងអស់ ជាហេតុធ្វើឲ្យបុគ្គលិកមើលមិនឃើញគោលដៅ ស្រពិចស្រពិលទាំងអស់គ្នា៕
ប្រែសម្រួល៖ សុភា
ប្រភព ៖TD
ចុចអាន៖សម័យនេះ វ័យក្រោម ២៥ ឆ្នាំងាយក្លាយជាសេដ្ឋី តែក៏ងាយចាញ់បោកគេ
ចុចអាន៖ការស្រាវជ្រាវ៖ ពណ៌ខ្មៅមិនបានស្រូបយកកម្ដៅព្រះអាទិត្យ ចូលមករាងកាយឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


