ព័ត៌មានជាតិ
អបអរសាទរ Villarreal ឈ្នះ Man United លើកពាន Europa League
ក្រុមមកពីប្រទេសអេស្ប៉ាញ Villareal បានគ្រងជើងឯក Europa League រដូវកាល ២០២០-២១ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមមកពីអង់គ្លេស Manchester United ដោយការទាត់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ១១ -១០ បន្ទាប់ពីស្មើគ្នា ១-១។
ការប្រកួតវេលាម៉ោង២យប់មិញ Villarreal បានបើកការនាំមុខ ១-០ មុននៅនាទីទី២៩នៃវគ្គទី១ ដោយការតែតរបស់កីឡាករ Gerard Moreno ប៉ុន្តែនៅវគ្គទី២ ក្រុមបិសាចក្រហមតាមស្មើ ១-១វិញនៅនាទីទី ៥៥ ដោយខ្សែប្រយុទ្ធ Edinson Cavani ដែលលទ្ធផលនេះរក្សារហូតចប់៩០នាទី។

យ៉ាងណា នៅវគ្គទី២ Manchester United មានឱកាសល្អច្រើន ជាក់ស្តែងខ្សែបម្រើប្រយុទ្ធ Rashford មានឱកាសមាសហើយ តែស៊ុតបាល់ខុសគោលដៅទៅវិញ។

ក្រោយស្មើគ្នានេះ តម្រូវឲ្យថែម១៥នាទីពីរដង ប៉ុន្តែក្រុមទាំងពីរមិនអាចទម្លាយសំណាញ់ទីគ្នាបានទេ ដូច្នេះដើម្បីស្វែងរកជយលាភីត្រូវទាត់ប៉េណាល់ទីកាត់សេចក្តី។

សម្រាប់ការទាត់ប៉េណាល់ទីកាត់សេចក្តីពិតជាតឹងតែងមែនទែនទម្រាំរកឃើញអ្នកឈ្នះ។ ក្រុម Villarreal ទាត់១១គ្រាប់បានជោគជ័យទាំងអស់ ខណៈក្រុម Man United ស៊ូតចូល១០គ្រាប់ និង១គ្រាប់ចុងក្រោយអត់ចូលដែលជាគ្រាប់បាល់បរាជ័យធ្វើឲ្យក្រុមអង់គ្លេសស្រក់ទឹកភ្នែក។

និយាយពីអ្នកចាំទីទាំងពីរវិញគឺផ្ទុយគ្នាស្រលះតែម្តង។ ម្នាក់ស៊ុតចូល និងសង្គ្រោះបាល់បានជោគជ័យ ខណៈម្នាក់ទៀតស៊ុតមិនចូលហើយសង្គ្រោះបាល់មិនបាន។ នោះគឺអ្នកចាំទីរបស់បិសាចក្រហម David De Gea ស៊ុតបាល់ត្រូវបានអ្នកចាំទីរបស់ Villarreal កីឡាករ Geronimo Rulli ជួយសង្គ្រោះបាន ហើយអ្នកចាំទីរបស់ Villarreal ស៊ុតចូលដែល De Gea មិនអាចសង្គ្រោះបាន៕




អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Dailymail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


