KPT+
អតីតភរិយាស្ថាបនិក AMAZON អ្នកស្រី MACKENZIE BEZOS ជាស្ត្រីបែបណា?
ក្រោយពីបានសាងជីវិតគ្រួសារជាមួយស្ថាបនិក Amazon អស់ពេល ២៥ ឆ្នាំ អ្នកស្រី MacKenzie Bezos បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Jeff Bezos កាលពីឆ្នាំ ២០១៩ កន្លងទៅ ។
ជឿថា មកទល់ពេលនេះ មានអ្នកមិនទាន់ដឹងប្រវត្តិភរិយារបស់លោក Jeff Bezos ថាជាអ្នកណានៅឡើយទេ។ អ៊ីចឹង! មកស្គាល់ប្រវត្តិអ្នកស្រី MacKenzie Bezos ជាមួយកម្ពុជាថ្មីទាំងអស់គ្នា!
MacKenzie Bezos កើតនិងធំឡើងនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានឪពុកជាអ្នកជំនាញរៀបចំគម្រោងហិរញ្ញវត្ថុ។

កញ្ញា MacKenzie បញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសនៅសកលវិទ្យាល័យ Princeton ក្នុងឆ្នាំ ១៩៩២ ហើយកញ្ញាក៏ធ្លាប់សិក្សាជំនាញទេសចរផងដែរ។ កញ្ញាបានធ្វើដំណើរទៅកាន់ក្រុងញូវយ៉កដើម្បីស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា និងបានជួបអនាគតស្វាមីនៅក្រុមហ៊ុនបច្ចេកវិទ្យា D.E Shaw ដែលកាលណោះលោក Jeff ក៏ធ្វើការនៅទីនោះដែរ។
ក្រោយមក MacKenzie ចាប់ផ្ដើមមានទំនាក់ទំនងជាមួយ Jeff ។ ក្នុងឆ្នាំ ១៩៩៣ អ្នកទាំងពីរក៏បានសម្រេចចិត្តរៀបការជាមួយគ្នា ដែលនៅពេលនោះ Jeff Bezos មានអាយុ ២៩ ឆ្នាំ ចំណែកឯ MacKenzie មានវ័យ ២៣ ឆ្នាំ។

អ្នកស្រី MacKenzie ជាភរិយាដែលបានលើកទឹកចិត្តនិងជំរុញឲ្យស្វាមីអ្វីដែលលោកចង់ធ្វើ ។ បន្ទាប់ពីផ្លាស់ទីលំនៅពីក្រុងញូវយ៉កទៅកាន់ក្រុងស៊ីថលនៅឆ្នាំ ១៩៩៤ លោក Jeff បានសរសេរគម្រោងរកស៊ីលក់សៀវភៅអនឡាញ ហើយក្រោយមកវាបានក្លាយជា Amazon.com ដែលពេលនោះអ្នកស្រី MacKenzie ធ្វើជាគណនេយ្យករ។
ខណៈដែល Jeff Bezos ប្រែក្លាយ Amazon ឲ្យទៅជាក្រុមហ៊ុន E-Commerce មួយដែលមានតម្លៃ ១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៨ អ្នកស្រី MacKenzie Bezos ក៏រកចំណូលបានពីការសរសេរសៀវភៅបែបប្រឌិតរបស់ខ្លួនផងដែរ ដោយហេតុថាអ្នកស្រីចេះនិពន្ធតាំងអាយុ ៦ ឆ្នាំមកម្លេះ។
អតីតភរិយាស្ថានិក Amazon ត្រូវគេស្គាល់ច្រើនបំផុតតាមរយៈការផ្សាយសៀវភៅប្រលោមលោករបស់ខ្លួនពីរក្បាលគឺ “The Testing of Luther Albright” នៅឆ្នាំ ២០០៥ និង “Traps” នៅឆ្នាំ ២០១៣ ហើយសៀវភៅមួយក្បាលដំបូងរបស់នាងត្រូវកាសែត The New York Times ផ្សាយថា ជាសៀវភៅដែលឈ្នះរង្វាន់ American Book Award ក្នុងឆ្នាំ ២០០៦។

ក្រៅពីអាជីពជាអ្នកនិពន្ធ នៅឆ្នាំ ២០១៤ អ្នកស្រី MacKenzie បានបង្កើតអង្គការប្រឆាំងនឹងការគំរាមកំហែងមួយឈ្មោះថា Bystander Revolution ដែលខ្លួនផ្ទាល់ជាប្រធានស្ថាប័ន។
អ្នកស្រី MacKenzie និងអតីតស្វាមីពុំមានកូនបង្កើតទេ។ ប៉ុន្តែអ្នកទាំងពីរមានកូនចិញ្ចឹម ៤ នាក់ដែលយកមកពីប្រទេសចិនគឺកូនប្រុសបីនាក់ និងកូនស្រីម្នាក់។ ឪពុកម្ដាយមួយគូនេះមិនសូវបង្ហាញពីជីវិតឯកជនរបស់ពួកគេនិងកូនៗឡើយ។
ក្រោយពីប្រកាសលែងលះជាមួយលោក Jeff Bezos កាលពីខែមករា ឆ្នាំ ២០១៩ ទ្រព្យសម្បត្តិគ្រួសារត្រូវបានបែងចែកមួយចំណែក ហើយគិតមកដល់ឆ្នាំ ២០២០ នេះអ្នកស្រី MacKenzie មានទ្រព្យប្រមាណ ៥៩.៦ ប៊ីលានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The New York Time
ចុចអាន៖សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ